ភ្នំពេញ ៖ ដោយមើលឃើញពីស្ថានភាព រីករាលដាលជំងឺកូវីដ១៩ កាន់តែខ្លាំងនៅទូទាំងប្រទេស ក៏ដូចជានៅទូទាំងខេត្តកោះកុង លោក ង៉ែត ឡឹងបានស្នើទៅលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំឲ្យផ្អាក ការសិក្សាជាបណ្តោះអាសន្ន ក្នុងក្រុង១ និងស្រុក៦ព្រោះមានអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយ អ្នកមានផ្ទុកជំងឺកូវីដ១៩ ។
ក្រសួងសុខាភិបាល បានប្រកាសថា នៅថ្ងៃទី១២ មីនា នេះ នៅកោះកុងមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៨នាក់ ដែលមានទីលំនៅក្នុងភូមិកូនកុក ឃុំភ្ញីមាស ស្រុកគីរីសាគរ ៕