ព័ត៌មានជាតិ

អ្នកនាំពាក្យ ក្រសួងសុខាភិបាល ច្រានចោលថា មានបុរសម្នាក់ទៀត បានស្លាប់ ដោយជំងឺកូវីដ១៩

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល នៅមុននេះបន្តិច បានច្រានចោល ចំពោះការលើកឡើងថា មានបុរសរាងចំណាស់ម្នាក់ទៀត បានស្លាប់ដោយសារជំងឺកូវីដ១០ ។

តាមបណ្តាញតេឡេក្រាម នារសៀលថ្ងៃ១២ មីនា លោកស្រីអ្នកនាំពាក្យបានថ្លែងថា “មិនពិតទេណា (ការផ្សាយថា មានអ្នកស្លាប់ដោយកូវីដម្នាក់ទៀត) ។ គាត់កំពុងតែសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅឡើយទេ” ។

លោកស្រី ក៏បានស្នើកុំឲ្យសាធារណជន បន្តចែកចាយព័ត៌មានមិនពិតនេះ ដើម្បីកុំឲ្យយល់ច្រឡំ ។

សូមបញ្ជាក់ថា កាលពីថ្ងៃ១១ មីនា កម្ពុជាមានអ្នកស្លាប់ ដោយសារជំងឺកូវីដ១៩ជាលើកដំបូង ។ អ្នកស្លាប់នោះត្រូវបានគេដឹងថា អាយុ៥០ឆ្នាំ ជាអ្នកបើករថយន្តឲ្យថៅកែ ជនជាតិចិននៅខេត្តព្រះសីហនុ ដែលផ្ទុកជំងឺកូវីដ១៩ ហើយបុរសស្លាប់នោះ បានឆ្លងជីថៅជនជាតិចិន របស់ខ្លួន ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top