Covid-19

ក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ នឹងធ្វើសន្និសីទកាសែត បកស្រាយពីច្បាប់ ស្ដីពីវិធានការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងសុខាភិបាល រួមគ្នាជាមួយក្រសួងយុត្តុធ៍ម នឹងធ្វើសន្និសីទសារព័ត៌មា ន ស្ដីពី“ច្បាប់ស្ដីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត” ដែលនឹងប្រព្រឹត្ត ទៅនាព្រឹកថ្ងៃចន្ទ ទី១៥ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៩:០០នាទីព្រឹក នៅទីស្ដីការក្រសួងសុខាភិបាល។

តាមរយៈបណ្តាញសង្គម ហ្វេសប៊ុកផេក របស់ក្រសួងសុខាភិបាលឲ្យដឹងបន្ថែមថា សន្និសីទសារព័ត៌មាននេះ នឹងមានការលរួម ដោយលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក កើត រិទ្ឋ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌៕

To Top