ព័ត៌មានអន្តរជាតិ

យោធាមីយ៉ាន់ម៉ា ប្រកាសច្បាប់អាជ្ញា សឹកក្នុងទីក្រុង យ៉ាំងហ្គន បន្ទាប់ពីក្រុមបាតុករ វាយប្រហារទៅលើ អាជីវកម្មរបស់ជនជាតិចិន

បរទេស ៖ ក្រុមសកម្មជន បាននិយាយថា ក្រុមអ្នកតវ៉ាចំនួន ៣៨ នាក់ត្រូវបានសម្លាប់នៅក្នុងថ្ងៃដ៏បង្ហូរឈាមមួយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិល ។ កម្លាំងសន្តិសុខបានបើកការបាញ់ប្រហារ នៅក្នុងតំបន់មួយ នៃទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា ដោយក្រុមបាតុករបានប្រើដំបងនិងកាំបិត ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹង ថា យោធាបានប្រកាសច្បាប់ អាជ្ញាសឹកនៅក្នុងតំបន់មួយចំនួន ក្នុងទីក្រុង បន្ទាប់ពីអាជីវកម្មចិន ត្រូវបានរងការវាយប្រហារ។ ក្រុមអ្នកតវ៉ាជឿថាចិន កំពុងផ្តល់ការគាំទ្រដល់យោធាភូមា។

ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគ្រប់គ្រងដោយការតវ៉ា ចាប់តាំងពីរដ្ឋប្រហារយោធា នៅថ្ងៃទី ១ ខែកុម្ភៈ ។ មេដឹកនាំយោធា បានឃុំខ្លួនលោកស្រីអ៊ុងសានស៊ូជី មេដឹកនាំស៊ីវិលនិងជាប្រធាន គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ។ គណបក្ស NLD បានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី កាលពីការបោះឆ្នោតឆ្នាំមុន ប៉ុន្តែពួកយោធាបានចោទប្រកាន់ថា មានការលួចបន្លំ៕ប្រែសម្រួលៈ ណៃ តុលា

To Top