បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃចន្ទនេះបានឲ្យដឹងថា ប្រទេសម៉ាឡេស៊ីនឹងចាប់ផ្តើម ធ្វើការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ របស់ប្រទេសចិន ដែលមានឈ្មោះថា
Sinovac Biotech ហើយដែលជាផ្នែកមួយនៃ កម្មវិធីចាក់វ៉ាក់សាំងរបស់រដ្ឋាភិបាល។
យោងតាមការបញ្ជាក់របស់ រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្របច្ចេកវិទ្យា និងច្នៃប្រឌិតលោក Khairy Jamaluddin បានឲ្យដឹងថាវ៉ាក់សាំង CoronaVac នឹងចាប់ផ្តើមធ្វើការ
ចាក់ជូនពលរដ្ឋរបស់ខ្លួន ពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះតទៅ ហើយបន្តលោកគឺនឹងក្លាយទៅជាមនុស្សដំបូងគេ ដែលទទួលយកការចាក់វ៉ាក់សាំងនេះ នៅក្នុងរដ្ឋ Negeri Sembilan។

គួរឲ្យដឹងដែរថា ម៉ាឡេស៊ីទើបតែទទួលបានវ៉ាក់សាំង CoronaVac នេះកញ្ចប់ដំបូងពីប្រទេសចិន នៅថ្ងៃចន្ទនេះហើយជឿជាក់ថា នឹងអាចទទួលបានកញ្ចប់មួយទៀត នៅថ្ងៃទី២២
ខែមិនាខាងមុខនេះ។
នៅក្នុងថ្ងៃប្រកាសនេះ ជាមួយគ្នាផងដែរក្រសួងសុខាភិបាល បានប្រកាសថា ករណីឆ្លងកូវីដថ្មីដែលមាននៅក្នុងប្រទេស មានចំនួនប្រមាណជា ១ ២០៨នាក់ ដែលវាបានធ្វើឲ្យចំនួនអ្នក
ឆ្លងសរុបនៅទូទាំងប្រទេស បានកើនឡើងទៅដល់ ៣២៤ ៩៧១នាក់ ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
