តូក្យូ៖ រដ្ឋមន្រ្តីការបរទេស និងការពារជាតិជប៉ុន និងសហរដ្ឋអាមេរិក គ្រោងនឹងសម្របសម្រួល យ៉ាងជិតស្និទ្ធលើជំហាននានា ដើម្បីពង្រឹងសម្ព័ន្ធភាពទ្វេភាគី នៅឯកិច្ចពិភាក្សាសន្តិសុខនៅថ្ងៃអង្គារនេះ នៅទីក្រុងតូក្យូ នៅពេលដែលប្រទេសចិន ដាក់ចេញនូវវិធានការបង្ខំកាន់តែខ្លាំង ឡើងនៅទូទាំងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក។
រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken និងរដ្ឋមន្រ្តីការពារជាតិលោក Lloyd Austin កំពុងស្ថិតនៅក្នុងប្រទេសជប៉ុន សម្រាប់ដំណើរទស្សនកិច្ចក្រៅប្រទេស លើកដំបូងរបស់គណៈរដ្ឋមន្រ្តី ក្រោមរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ដោយសម្លឹងមើល ការធ្វើការជាមួយទីក្រុងតូក្យូ ក្នុងការថ្លែងទៅកាន់ប្រទេសចិន ដែលទីក្រុងវ៉ាស៊ីនតោនពិពណ៌នាថា ជាការសាកល្បងភូមិសាស្ត្រនយោបាយ ធំបំផុតនៃសតវត្សរ៍ទី ២១ ។
រដ្ឋមន្រ្តីការបរទេសជប៉ុនលោក Toshimitsu Motegi រដ្ឋមន្រ្តីការពារជាតិជប៉ុន និងលោក Nobuo Kishi រដ្ឋមន្រ្តីការពារជាតិ នឹងធ្វើការរិះគន់ចិនដោយមានឈ្មោះ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលត្រូវចេញបន្ទាប់ពី កិច្ចប្រជុំពីរបូកពីរបញ្ចូលគ្នានេះ។
វាជារឿងកម្រណាស់ សម្រាប់ឯកសារបែបនេះក្នុងការ ចេញដោយប្រទេសតែមួយ ដែលជាសញ្ញាមួយដែលទីក្រុងតូក្យូ និងទីក្រុងវ៉ាស៊ីនតោន បានបង្កើនកម្រិតប្រុងប្រយ័ត្នរបស់ពួកគេ ជុំវិញការគំរាមកំហែង ដែលក្រុងប៉េកាំង បង្កជាលក្ខណៈយោធា សេដ្ឋកិច្ច និងការរំលោភសិទ្ធិមនុស្ស។
ជាពិសេសរដ្ឋមន្ត្រី នឹងសម្តែងការព្រួយបារម្ភ អំពីការអនុវត្តច្បាប់របស់ចិន កាលពីខែមុនលើច្បាប់មួយដែល នឹងអនុញ្ញាតឱ្យនាវាឆ្មាំឆ្នេរសមុទ្រចិន បាញ់លើនាវានៅជុំវិញកោះសេនកាគូ ដែលជាក្រុមកោះតូចៗ ដែលគ្រប់គ្រងដោយជប៉ុន ហើយទាមទារដោយចិន ដែលហៅប្រជុំកោះទាំងនោះថាកោះដាយយូ។
នាវាឆ្មាំឆ្នេរសមុទ្រចិន បានលុកលុយម្តងហើយម្តងទៀត ចូលក្នុងដែនទឹករបស់ជប៉ុន នៅជុំវិញប្រជុំកោះតូចៗក្នុងការប៉ុនប៉ង ធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងរបស់ទីក្រុងតូក្យូ។
សេចក្តីថ្លែងការណ៍នេះត្រូវបានគេរំពឹងថា នឹងដាក់ចេញយ៉ាងច្បាស់ថា ប្រជុំកោះសេនកាគូស្ថិតក្នុងវិសាលភាពនៃមាត្រា ៥ នៃសន្ធិសញ្ញាសន្តិសុខទ្វេភាគី មានន័យថាសហរដ្ឋអាមេរិក នឹងការពារប្រទេសជប៉ុន ក្នុងករណីមានជម្លោះនៅទីនោះ ៕
ដោយ ឈូក បូរ៉ា