ព័ត៌មានជាតិ

គ.ជ.ប ជូនដំណឹង បន្ថែម ដល់ភាគីពាក់ព័ន្ធ ពីកាល បរិច្ឆេទ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ នឹងប្រព្រឹត្តទៅនា ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២

ភ្នំពេញ ៖ គណៈកម្មាធិកាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជូនដំណឹងដល់គណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិ ទី៥ នឹងប្រព្រឹត្តធ្វើឡើង នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ។

ក្នុងសេចក្ដីជូនដំណឹងរបស់ គ. ជ.ប. នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា “សូមគណបក្សនយោបាយ សមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស ជ្រាបជាព័ត៌មាន និងសហការជំរុញឲ្យដំណេីរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិ ទី៥ សម្រេចបានជោគជ័យ”៕

To Top