Covid-19

រកឃើញអ្នកឆ្លងកូវីដ១៩ម្នាក់ទៀត នៅខណ្ឌឫស្សីកែវ ពាក់ព័ន្ធតារាកំប្លែង ស្រីអ៊ីត


ភ្នំពេញ៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ (វេលាម៉ោង ០៨ និង៥០ នាទី) ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ បានរកឃើញអ្នកមានវិជ្ជមាននឹងមេរោគកូវីដ១៩ ចំនួន១នាក់ បុរស អាយុ ៤១ ឆ្នាំ (ពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ សេង ចិន្តា ហៅអ៊ីត ជាតារាកំប្លែង CTN) ដែលមានទីតាំងនៅ ផ្លូវជាតិលេខ៥ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

តាមរយៈគេហទំព័រហ្វេសប៊ុកនៅមុននេះបន្តិចលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវបានឲ្យដឹងបន្ថែមថា បច្ចុប្បន្នអ្នកជំងឺម្នាក់នេះត្រូវបានបញ្ជូនទៅព្យាបាល នៅអតីតសណ្ឋាគារ អ៉ីនធើខនទីណង់តាល់ (The Great Duke)។

ចំពោះអ្នកពាក់ព័ន្ធជាមួយអ្នកជម្ងឺ មានចំនួន ០៣ នាក់ (ស្រី ០៣ នាក់) បន្តទៀត មន្ត្រីសុខាភិបាលនឹងត្រៀមយកសំណាកទៅពិនិត្យ ដើម្បីទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ១៩ជាបន្តទៀតនៅទីតាំងខាងលើ ជាចុងក្រោយ អាជ្ញាធរ បានសម្រេចបិទទីតាំងនេះជាបណ្ដោះអាសន្ន៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top