ព័ត៌មានជាតិ

រដ្ឋសភា សម្ដែងការខកចិត្ត ចំពោះសេចក្តីសម្រេចចិត្ត របស់សភាអឺរ៉ុប ស្តីពីការជំនុំជម្រះក្តីប្រឆាំង ជនល្មើសច្បាប់នៅកម្ពុជា (Video)

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ចេញសេចក្តីថ្លែងការណ៍ ឆ្លើយតបចំនួន៤ចំណុច ដោយបានសម្តែងការខកចិត្តយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចចិត្ត របស់សភាអឺរ៉ុប នៅថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២១ ស្តីពីការជំនុំជម្រះក្តី ប្រឆាំងនឹងជនល្មើសច្បាប់ នៅព្រះរាជាណាចក្រកម្ពុជា។

រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមធ្វើសេចក្តីថ្លែងការណ៍ដូចខាងក្រោម ៖

១- ក្នុងនាមជារដ្ឋឯករាជ្យ និងអធិបតេយ្យ ប្រទេសកម្ពុជាមានសិទ្ធិអនុវត្ត នូវគោលនយោបាយស្វ័យ សម្រេចរបស់ខ្លួន ដើម្បីការពារផលប្រយោជន៍ជាតិ រួមទាំងសន្តិភាព ស្ថិភាព និងវិបុលភាពរបស់ប្រទេស។ យើងខ្ញុំមិនអាចអត់អោនបានឡើយ ចំពោះពល់ចេតនា និង សកម្មភាពទាំងឡាយណា ដែលមាន បំណងបង្កការរំខានដល់សុខសន្តិភាព និងស្ថេរភាព ដែលខិតខំរកបានដោយលំបាករបស់កម្ពុជា។

២- ការជំនុំជម្រះក្តីជនល្មើសដែលជាប់ពាក់ព័ន្ធនឹង “ផែនការក្បត់នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ” គឺធ្វើ ឡើងស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់ពាក់ព័ន្ធរបស់ប្រទេស ដែលសម្រាប់ពង្រឹងនីតិរដ្ឋ នៅក្នុងព្រះ រាជាណាចក្រកម្ពុជា។ រាល់ការប៉ុនប៉ងរៀបចំផែនការបះបោរ តាមរយៈការប្រើប្រាស់ភាសាបរឺបរ រកេរ្តិ៍ពុះញង់ឱ្យមានអំពើហិង្សា ក៏ដូចជា ការអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ ក្រោកឈដើម្បីផ្ដួល រំលំរដ្ឋាភិបាលស្របច្បាប់ គឺជាទង្វើខុសច្បាប់ និងត្រូវតែធ្វើការថ្កោលទោសជាដាច់ខាត។

៣- បន្ទាប់ពីមានការជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលនៅក្នុងសោកនាដកម្ម កាលពីអតីត កាលរបស់ប្រទេសកម្ពុជា តាមរយៈការផ្តល់ការគាំទ្រ ដល់របបប្រល័យពូជសាសន៍ខ្មែរក្រហម និង ការដាក់ទណ្ឌកម្មប្រឆាំង រដ្ឋាភិបាលមួយ ដែលបានជួយរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីរបប ប្រល័យពូជសាសន៍ មានប្រទេស ជាច្រើនក្នុងសហគមន៍អន្តរជាតិ រួមមាន សហគមន៍អឺរ៉ុបផងដែរ បានជួយរឺនៅសុខសន្តិភាព លទ្ធិប្រជាធិបតេយ្យ វឌ្ឍនភាពសង្គម និងវិបុលភាពសេដ្ឋកិច្ចដល់ព្រះ វាជាណាចក្រកម្ពុជា ។ កិច្ចខិតខំប្រឹងប្រែង ទាំងនេះ គួរតែត្រូវបានធ្វើឱ្យប្រសើរថែមទៀត ជាជាងវិល ត្រឡប់ទៅរកកំហុសដដែលៗ ដូចពីសម័យអតីតកាល ។

៤- ប្រជាធិបតេយ្យរូបរីយ៍កម្ម នៅកម្ពុជាកំពុងរីកចម្រើនទៅមុខជាលំដាប់ រហើយមិនអាចវិលត្រឡប់ថយ ក្រោយបានឡើយ ដូចដែលបានចុះបញ្ចាំងនៅក្នុងទិដ្ឋភាព ប្រជាធិបតេយ្យដែលកំពុងវិវត្តទៅមុពជា ពិច្ច ដែលបានគ្របដណ្តប់លើគ្រប់គណបក្ស នយោបាយទាំងអស់ ដែលមាននិន្នាការ និងតោពរដៅ ផ្សេងៗគ្នា សង្គមស៊ីវិលកចម្រើនមួយរ សហជីពពាណិជ្ជកម្ម និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ។

ជាមួយគ្នានេះរដ្ឋសភាកម្ពុជា សូមជំរុញឱ្យសភាអឺរ៉ុប មេត្តាវាយតម្លៃប្រកបដោយសត្យមនុម័ត ចំពោះការវិវត្តន៍នយោបាយ នៅកម្ពុជា និងសូមបន្តចូលរួមសិក្សាស្វែងយល់អំពីក្រុមបក្សនយោបាយទាំងអស់នៅកម្ពុជា ដោយឈរលើ គោលការណ៍ នៃការជឿទុកចិត្តគ្នា ការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមក ។

To Top