ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសថា នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ មានករណីជាសះស្បើយពីជំងឺកូវីដ១៩ថ្មីចំនួន៥៨នាក់ ពោលមានច្រើនជាងអ្នកឆ្លងថ្មី ខណៈអ្នកឆ្លងថ្មីមាន៣៦នាក់ ។
គិតមកដល់ព្រឹកថ្ងៃ១៨ មីនានេះ កម្ពុជាមានអ្នកឆ្លងសរុប១៥៤១នាក់ ជាសះស្បើយ៨៩៨នាក់ អ្នកកំពុងព្យាបាល៦៤០នាក់ និងមានអ្នកស្លាប់ម្នាក់៕