ភ្នំពេញ ៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានស្នើទៅធនាគារជាតិ នៃកម្ពុជាជួបចរចា ជាមួយធនាគារឯកជន ដើម្បីសម្រួលដល់កូនបំណុល ក្នុងការពន្យារការបង់ប្រាក់ ក្នុងរយៈពេលខ្លី ។
លោកថា ការស្នើពន្យារពេលនេះ ដោយសារប្រជាពលរដ្ឋ កំពុងជួបការលំបាក ព្រោះបញ្ហាកូវីដ១៩កាន់តែធ្ងន់ធ្ងរខ្លាំងឡើង ។
មេបក្សយុវជនកម្ពុជា បានថ្លែងតាមរយៈហ្វេសប៊ុកបញ្ជាក់ថា «សូមធនាគារជាតិ មេត្តាចរចាជាមួយធនាគារឯកជន ឲ្យសម្រួលដល់កូនបំណុល (ពន្យារការសងបំណុលមួយរយៈពេលខ្លីផង) ព្រោះថា ពេលនេះរាស្រ្តទឹក ដល់ច្រមុះហើយ សូមអាណិតដល់ពួកគាត់ផង?» ៕