ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធប្រឆាំងជំងឺឆ្លង CDC នៅរសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ឲ្យរួមគ្នាបន្តអនុវត្តវិធានការសុខាភិបាល ពោលចំពោះអ្នកជំងឺក្រោយការព្យាបាល ជាសះស្បើយពីជំងឺកូវីដ១៩ ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃទៀត។
លិខិតរបស់ CDC ឲ្យដឹងបន្តថា “បុគ្គលដែលបានអនុញ្ញាត ចេញពីមន្ទីរពេទ្យត្រូវបន្តធ្វើចត្តាឡីស័ក នៅក្នុងលំនៅឋានផ្ទាល់ខ្លួន ឬទីតាំងឯកជនដែលមាន បន្ទប់ដាច់ដោយឡែក មានខ្យល់ចេញ-ចូលឲ្យបាន ១៤ថ្ងៃទៀត យ៉ាងម៉តចត់ និងត្រឹមត្រូវ” ។
ក្នុងនោះ ត្រូវវិលត្រឡប់មកមន្ទីរពេទ្យ ដើម្បីធ្វើតេស្តយកវត្ថុវិភាគឡើងវិញ នៅថ្ងៃទី១៣ ៕