ព័ត៌មានជាតិ

អាជ្ញាធរ ខេត្តបន្ទាយមានជ័យ បិទសាលាសុវណ្ណភូមិ២ ក្រោយរកឃើញសិស្សពាក់ព័ន្ធ ជាមួយអ្នកផ្ទុកជំងឺកូវីដ១៩

ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចផ្អាកដំណើរការសាលាសុវណ្ណភូមិ២ ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ក្រោយរកឃើញសិស្សមាន ការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ១៩ ។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៩ មីនា បានឲ្យដឹងថា ការសម្រេចផ្អាកនេះ ធ្វើឡើងផ្អែកតាមការស្រាវជ្រាវ លើករណីប្រជាពលរដ្ឋចំនួន១គ្រួសារ ដែលបច្ចុប្បន្នរស់នៅភូមិ សាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឃើញមានការពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ១៩ មានកូនទៅរៀននៅសាលាសុវណ្ណភូមិ២ ស្ថិតនៅក្រុងប៉ោយប៉ែត ។

សូមរំលឹកថា គិតត្រឹមព្រឹកថ្ងៃទី១៩ មីនានេះ នៅកម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៥៧៨នាក់ ក្នុងព្យាបាលជាសះស្បើយចំនួន ៩១៧នាក់ អ្នកកំពុងព្យាបាលចំនួន ៦៥៨នាក់ និងមានអ្នកស្លាប់ម្នាក់ ៕

To Top