ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសាររំលែកទុក្ខ ចំពោះក្រុមគ្រួសារមន្ដ្រីនគរបាល ចំនួន២រូប ដែលទទួលមរណភាព ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាពេលថ្មីៗនេះ ។
ក្នុងសារលិខិតមួយសម្ដេច ស ខេង បានផ្ញើសាររំលែកមរណទុក ជូនលោកស្រី ហេង ធី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាព លោកអនុសេនីយ៍ត្រី គឹម ឃីស៊ុន ជាមន្ត្រីនាយកដ្ឋានអក្សរសំងាត់ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ក្រសួងមហាផ្ទៃ ទទួលមរណភាព កាលពីថ្ងៃទី១៩ មីនា ក្នុងជន្មាយុ៤៦ឆ្នាំ។
ដោយឡែកលិខិតមួយទៀត សម្ដេច ស ខេង បានផ្ញើសាររំលែកមរណទុក្ខជូនលោកស្រី វ៉េង សុម៉ាលី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោកវរសេនីយ៍ត្រី ឡៅ វណ្ណា មន្ត្រីនាយកដ្ឋានអង្គរក្ស នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ ទទួលមរណភាព កាលពីថ្ងៃទី១១ មីនា ក្នុងជន្មាយុ៥០ឆ្នាំ ៕