ព័ត៌មានជាតិ

សប្បុរសជន បន្តឧបត្ថម្ភជាថវិកា និងសម្ភារៈ ចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម

កំពង់ចាម ៖ សប្បុរសជនជាច្រើន បានបន្តឧបត្ថម្ភជាថវិកា និងសម្ភារៈ ដើម្បីចូលរួមប្រយុទ្ធប្រឆាំង ជំងឺកូវីដ-១៩ ។ ពិធីប្រគល់-ទទួលអំណោយនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ នៅសាលាខេត្តកំពង់ចាម ក្រោមវត្តមាន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្ដកំពង់ចាម។

សប្បុរសជន ដែលបានអញ្ជើញមក ចូលរួមឧបត្ថម្ភរួមមាន ថវិកា ទឹក បរិសុទ្ធ ម៉ាស់ និង គ្រឿងឧបភោគបរិភោគ សម្រាប់យុទ្ធនាការប្រឆាំង ជំងឺកូវីដ-១៩ ។

ស្ថិតក្នុងឱកាសនោះដែរ ក្នុងនាមគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម លោកបានថ្លែងអំណរ អរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលបានបរិច្ចាគនូវសម្ភារ: គ្រឿងឧបភោគបរិភោគ រួមនឹងថវិកា ដើម្បីប្រើប្រាស់ ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ នេះ ៕

To Top