នយោបាយ

១១ខែ គ្រឹះស្ថានអង្គរ លក់បណ្ណចូលទស្សនា រមណីយដ្ឋានអង្គរបានចំណូលជិត ៩០លានដុល្លារ

ភ្នំពេញ​: យោងតាមទិនិ្នន័យផ្លូវការ របស់គ្រឹះស្ថានអង្គរនៅថ្ងៃទី១ ខែធ្នូ បានបញ្ជាក់ថា ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៩នេះ គ្រឹះស្ថានអង្គរបានលក់បណ្ណចូលទស្សនា តំបន់អង្គរបានចំនួន ១,៩៩៧,២៦៧នាក់ ទទួលបានចំណូល ៨៩,៥៥៥,៤៧៤ដុល្លារអាមេរិក។ 

ទិន្នន័យ​ដដែលបានបញ្ជាក់ថា សម្រាប់ថវិកាចំណូល បានពីការលក់បណ្ណចូលទស្សនាអង្គរក្នុងរយៈពេល១ខែ វិច្ឆិកា ឆ្នាំ២០១៩ បានលក់បណ្ណជូនភ្ញៀវចំនួន ១៩៣.២៦០នាក់ ធ្លាក់ចុះ១៧.១០ភាគរយ បើធៀបនឹងខែដូចគ្នាឆ្នាំ២០១៨ ដោយទទួលបានចំណូល ៨.៨៥៤.១៩០ដុល្លារអាមេរិក ធ្លាក់ចុះ១៦.៤៧ភាគរយ។

ក្នុងខែវិច្ឆិកានេះផងដែរ គឺថវិកាចំនួន ៣៨៦,៥២០ដុល្លារ ត្រូវបានឧបត្ថម្ភដល់មូលនិធិគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា សម្រាប់ជួយសង្គ្រោះជីវិត និងព្យាបាលជំងឺកុមារកម្ពុជា ហើយបើសរុបថវិកាទាំង១១ខែ គឺមានចំនួន ៣,៩៩៤,៥៣៤ដុល្លារ សម្រាប់ឧត្ថម្ភមូលនិធិ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា៕

To Top