ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំឲ្យប្រតិបត្តិករ ផ្តល់សេវាទូរសព្ទចល័ត និងអ៊ីនធឺណិត (ISP) ទាំងអស់ ពង្រឹងគុណភាពសេវារបស់ខ្លួន ខណៈចាប់តាំងពីកើតមានព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» ទំហំប្រើប្រាស់សេវាអ៊ីនធឺណិត កាន់កើនឡើងគួរឲ្យគត់សម្គាល់។
សេចក្តីជូនដំណឹង របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២២មីនា បានបញ្ជាក់ថា “ចាប់តាំងពីមានព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» មក ទំហំនៃការប្រើប្រាស់សេវាអ៊ីនធឺណិត កាន់តែកើនឡើងគួរឱ្យកត់សម្គាល់។
ក្នុងន័យនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សូមធ្វើការណែនាំដល់ប្រតិបត្តិករ ផ្តល់សេវាទូរសព្ទចល័ត និងប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត (ISP) ទាំងអស់ ត្រូវពង្រឹងគុណភាព សេវាទូរគមនាគមន៍របស់ខ្លួន ដើម្បីសម្រួលដល់ការប្រើប្រាស់ ឱ្យបានគ្រប់គ្រាន់ ជៀសវាងភាពរអាក់រអួល ក្នុងទំនាក់ទំនងសង្គម ការសិក្សា និងការបំពេញការងារ ពីចម្ងាយតាមប្រព័ន្ធអនឡាញ (Online) ជាដើម”៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
