ព័ត៌មានជាតិ

អបអរសាទរ! នាយប្រុញនឹងមានផ្ទះថ្មី រស់នៅសមរម្យដូចគេហើយ ក្រោយលោក ពេជ្រ ស្រស់ ចេញមុខរកជំនួយ

ភ្នំពេញ៖ សូមចូលរួមអបអរសាទរ ក្រុមគ្រួសារនាយប្រុញ ដែលនឹងមានផ្ទះថ្មីសម្រាប់រស់នៅ សមរម្យដូចគេដូចឯង បន្ទាប់ពីមានសប្បុរសជនជាច្រើន ចូលរួមជាថវិកាជាបន្តបន្ទាប់បានចំនួនជាង ៨ពាន់ដុល្លារ តាមរយៈលោក ពេជ្រ ស្រស់ ។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានប្រកាសតាមហ្វេសប៊ុកថា គិតត្រឹមព្រឹកថ្ងៃទី២៣ មីនានេះ ថវិកាទទួលបាន ពីសប្បុរសជនមានចំនួន ៨៣០០ដុល្លារ ។ លោកថា លោកនឹងច្នៃធ្វើយ៉ាងណា ឲ្យសល់លុយខ្លះទុកឲ្យពួកគាត់ ដើម្បីទ្រទ្រង់ជីវភាពបានមួយរយៈពេល ក្នុងកាលៈទេសៈមេរោគកូវីដ កំពុងវាយលុកនៅក្នុងកម្ពុជាយើងសព្វថ្ងៃនេះ ។

មេបក្សយុវជនកម្ពុជា បានបញ្ជាក់លើហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៣ មីនានេះថា «មកដល់ព្រឹកនេះ គឺខ្ញុំបានទទួលថវិកាពីបងប្អូនសប្បុរសជនក្នុងប្រទេសនិងក្រៅប្រទេសមាន
ចំនួនសរុបគិតជាដុល្លារ គឺ មានចំនួន 8300 $។1.ទទួលបានពីលេខកុងABAខ្ញុំចំនួន 7608$។ 2.ទទួលបានតាមលេខវីងខ្ញុំចំនួន ២លានរៀល។ 3.ទទួលបានពីលេខកុង ACLIDA ខ្ញុំចំនួន ៨០ម៉ឺន៛។ សរុបគិតជាដុល្លារសុទ្ធគឺចំនួនរហូតដល់ 8300$»។

លោក ពេជ្រ ស្រស់ បន្តថា «ខ្ញុំសូមអរគុណដល់សប្បុរសជនទាំងអស់ ដែលអាណិតដល់ក្មួយប្រុញ និងគ្រួសារក្មួយប្រុញ ហើយបានជួយធ្វើផ្ទះជូនពួកគាត់តាមរយៈខ្ញុំឲ្យ
មានផ្ទះរស់នៅសមរម្យ ប៉ុន្តែថវិកាទាំងអស់នេះគឺខ្ញុំនឹងសាងសង់ផ្ទះ ដោយមានការប្រុងប្រយ័ត្នបំផុត ជៀសសាងសង់អស់លុយ បែរជាផ្ទះសាងសង់មិនរួចរាល់ ម្យ៉ាងវិញទៀតខ្ញុំនឹងច្នៃធ្វើយ៉ាង
ណាឲ្យសល់លុយខ្លះទុកឲ្យពួកគាត់ ដើម្បីទ្រទ្រង់ជីវភាពបានមួយរយៈពេល ក្នុងកាលៈទេសៈមេរោគកូវីដកំពុងវាយលុក នៅក្នុងកម្ពុជាយើងសព្វថ្ងៃនេះ»។

លោកបន្ថែមថា នៅថ្ងៃនេះដែរក្រុមការងាររបស់លោក កំពុងតែចុះទៅផ្ទះក្មួយប្រុញ ដើម្បីសិក្សាម៉ូតផ្ទះឲ្យលំអិត ជាមួយគ្រួសារក្មួយប្រុញ និងឲ្យជាងចូលធ្វើផ្ទះតែម្តង ។ លោកថា «បើសិនជាបងប្អូនខ្មែរ ចង់បន្តឧបត្ថម្ភជូនក្មួយប្រុញ ដើម្បីមានថវិកាប្រើប្រាស់ផ្សេងៗ ក្នុងជីវិតរបស់ គាត់គឺបងប្អូនអាចបន្តចូលរួមតាមរយៈលោកទៀតបាន ដោយក្មួយប្រុញធ្វើឲ្យយើងមានសំណើច ដូច្នេះយើងរួមគ្នាបង្កើតសំណើច ឲ្យក្មួយប្រុញវិញទៅ ម្នាក់បន្តិចដើម្បីស្នាមញញឹមក្មួយប្រុញលេខ ABA របស់លោក ពេជ្រ ស្រស់ 070777771 => PICH SROS បើផ្ញើតាមវីងគឺលេខទូរស័ព្ទដៃ 070757777»។

សូមរំលឹកថា ក្រោយឃើញពីទុក្ខលំបាករបស់ក្រុមគ្រួសារ នាយប្រុញដែលមានឪពុកជាជនពិការផងនោះ កាលពីថ្ងៃទី២១ មីនា លោក ពេជ្រ ស្រស់ បានប្រកាសជួយធ្វើផ្ទះសមរម្យជូនពួកគាត់ សម្រាប់រស់នៅ ៕

To Top