ភ្នំពេញ៖ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ ពុំទាន់បញ្ចប់ និងដើម្បីចូលរួមសម្រួលដល់ ការប្រកបអាជីវកម្មសេវាកម្មទេសចរណ៍នោះ ក្រសួងទេសចរណ៍ សម្រេចលើកលែងពិន័យអន្ដរការណ៍ជាប្រាក់ ចំពោះការស្នើសុំ អាជ្ញាបណ្ណទេសចរណ៍ ដោយអនុវត្តចាប់ពីថ្ងៃទី១៦ ខែមីនា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងទេសចរណ៍។
ម្ចាស់អាជ្ញាបណ្ណទេសចរណ៍ ឬប្រតិបត្តិករទេសចរណ៍ពុំទាន់ មានអាជ្ញាបណ្ណទេសចរណ៍ ឬអាជ្ញាបណ្ណទេសចរណ៍ហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍ នៅទីស្ដីការក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ ៕