បរទេស៖ យោងាតាមអត្ថបទចេញផ្សាយដោយកាសែតចិនដេលី នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាមន្ត្រីកំពូលការពារជាតិរបស់អាមេរិក និងឥណ្ឌាកាលពីថ្ងៃសៅរ៍
បានឈានទៅដល់ការ សន្យារួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនង ផ្នែកយោធារវាងគ្នានៅចំពេល ដែលក្តីព្រួយបារមភចំពោះការកើន ឡើងនៃឥទ្ធិពល របស់ប្រទេសចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
រដ្ឋមន្ត្រីការពារជាតិរបស់ អាមេរិកលោក Lloyd Austin និងរដ្ឋមន្ត្រីការពារជាតិ របស់ឥណ្ឌាលោក Rajnath Singh ត្រូវបានគេដឹងថាបានជួបគ្នានៅក្នុង ទីក្រុងញូវដេលីកាលពីថ្ងៃសៅរ៍ហើយបានថែមទាំងឈាន ទៅដល់ការព្រមព្រៀងគ្នាក្នុងការបើកកិច្ចសហប្រតិបត្តិការវិស័យ ការពារឲ្យកាន់តែស៊ីជម្រៅជាមួយគ្នាបន្ថែមទៀត។
លោក Austin បាននិយាយថា៖ឥណ្ឌា ជាដៃគូសំខាន់កាន់តែខ្លាំងឡើងក្នុងការផ្លាស់ប្តូរសក្ដានុពល អន្តរជាតិយ៉ាងឆាប់រហ័ស។ ខ្ញុំសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើង
ចំពោះភាពជាដៃគូការពារជាតិ ជាមួយនឹងឥណ្ឌានិងការឆ្ពោះទៅមុខយ៉ាងទូលំទូលាយ ជាមួយគ្នាដែលវានឹងក្លាយទៅជាសរសរគ្រឹះនៃវិធីសាស្រ្តរបស់ យើងចំពោះតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
គួរឲ្យដឹងដែរថាលោក Austin គឺជាមន្ត្រីជាន់ខ្ពស់បំផុតដែលបានធ្វើដំណើរបំពេញ ទស្សនកិច្ចមកដល់ប្រទេសឥណ្ឌាចាប់តាំងតែពីការឡើងកាន់តំណែង ជាផ្លុវការរបស់លោក
ប្រធានាធិបតីអាមេរិកថ្មី Joe Biden ៕ ប្រែសម្រួល៖ស៊ុនលី