បរទេស ៖ ប្រទេសហ្វីលីពីន តាមសេចក្តីរាយការណ៍ នៅមិនទាន់បានធ្វើការ សម្រេចចិត្ត លើជំហានបន្ទាប់នៅឡើយទេ ស្របពេលដែលកងទូកនេសាទចិន ជាច្រើន បង្ហាញវត្តមាននៅក្នុងសមុទ្រ ហ្វីលីពីនខាងលិច។
ក្រសួងការបរទេសហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែង ការណ៍មួយថា ទីក្រុងម៉ានីល ស្វះស្វែងធ្វើឲ្យនាវានេសាទចិន ខុសច្បាប់ជាច្រើនគ្រឿង នៅក្បែរតំ់បន់ថ្មប៉ប្រះទឹក Julian Felipe ចាកចេញ ក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Teodoro Locsin Jr. និយាយថា លោកបានធ្វើការតវ៉ាតាមរយៈការទូត ជុំវិញរឿងនាវាទាំងនោះ។
ក្រសួងការបរទេស របស់ប្រទេសហ្វីលីពីន បាននិយាយយ៉ាងដូច្នេះថា “ប្រទេសហ្វីលីពីនទាមទារថា ចិនត្រូវតែ ដកចេញភ្លាម នូវនាវានេសាទ និងឧបករណ៍នៅដែន សមុទ្រនានា របស់ខ្លួន នៅក្នុងតំបន់ជិតៗ និងក្នុងដែនទឹកក្បែរគ្នា” ។ “ការបំពានជាបន្តបន្ទាប់របស់ចិន មិនថាមានការ តវ៉ាឥតឈប់ឈរ និងម៉ឺងម៉ាត់ របស់រដ្ឋាភិបាល នៃសាធារណរដ្ឋហ្វីលីពីននោះទេ គឺផ្ទុយទៅនឹងការប្តេជ្ញា របស់ប្រទេសចិន ក្រោមច្បាប់អន្តរជាតិនិង សេចក្តីប្រកាសអាស៊ាននិងចិន ស្តីពីការប្រព្រឹត្តរបស់ភាគីនានា នៅដែនសមុទ្រចិនខាងត្បូង”៕