ព័ត៌មានជាតិ

វៀតណាម​ មានគម្រោង ភ្ជាប់ផ្លូវហាយវេ ១៧០០គីឡូម៉ែត្រ កាត់ភូមាទៅឥណ្ឌា ទើបត្រៀមខ្លួន ចូលរួម​ដោះស្រាយ បញ្ហានៅភូមា

ភ្នំពេញ ៖ លោក សយ សុភាព បានលើកឡើងពីភូមិសាស្ត្រ នយោបាយរវាងប្រទេសវៀតណាម ជាមួយបណ្តាប្រទេស អាស៊ាន និងប្រទេស មហាអំណាចមួយចំនួនទៀត ពាក់ព័ន្ធបញ្ហានៅភូមា ឬមីយ៉ាន់ម៉ា ក្នុងគោលបំណង ដើម្បីផលប្រយោជន៍រៀងៗខ្លួន។

លោក សយ សុភាព បានបន្តលើកឡើងថា វៀតណាមជាសម្ព័ន្ធមិត្ត របស់ឥណ្ឌូប៉ាស៊ីហ្វិក ដោយមានប្រយោជន៍រួមគ្នា ប្រឆាំងចិន ហើយវៀតណាម ក៏មានគម្រោងតភ្ជាប់ផ្លូវហាយវេ ពីដាក់ណាំងចម្ងាយ ១៧០០គីឡូម៉ែត្រ កាត់ភូមាទៅឥណ្ឌា។

អ្នកវិភាគថា អាស៊ាន មាន២ គឺ អាស៊ានមួយគាំទ្រចិន អាស៊ានមួយទៀត គាំទ្រ អាមេរិក ។ ជាសរុប ក្រុម Illuminati Bilderberge និង Freemason ប្រឆាំងចិន។ ដូច្នេះចូរស្វែងយល់ពីក្រុមនេះ ទើបយល់ថា ពួកនេះ ហើយជាអ្នកដឹកនាំពិភពលោក។ ហើយវិភាគសភាពការណ៍លើពិភពលោក អាចយកជាការណ៍បាន។

បើតាមការចុះផ្សាយរបស់The Cambodia Daily Khmer គឺអ្នកនាំពាក្យក្រសួងការបរទេសវៀតណាម អ្នកស្រី Thi Thu Hang អះអាងថា វៀតណាមបានត្រៀមខ្លួនរួចជាស្រេចទៅហើយ ដើម្បីបញ្ចេញសមត្ថភាពរបស់ខ្លួន ដោយសហការជាមួយប្រទេស អាស៊ានដទៃទៀត រិះរកមធ្យោបាយទាំងឡាយសមរម្យមួយ ដើម្បីជួយដោះស្រាយវិបត្តិនៅប្រទេសភូមា ៕

To Top