ព័ត៌មានអន្តរជាតិ

បារាំង បរិហារទៅលើអំពើហឹង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហាក់បីដូចជា “ខ្វាក់ភ្នែក និងបង្កការស្លាប់មនុស្សយ៉ាងច្រើន”

ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ថា កាលពីថ្ងៃចន្ទ ប្រទេសបារាំង បានបរិហារទៅលើអំពើហឹង្សាក្នុងអំឡូងពេលធ្វើបាតុកម្ម ដែលហាក់បីដូចជា ខ្វាក់ភ្នែក និងបង្កឲ្យមានអ្នកស្លាប់ជាច្រើន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាការបង្ក្រាបដោយគ្មានមេត្តា របស់របបយោធាបានធ្វើឱ្យមនុស្សជាង១០០នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ នៅក្នុងអំឡុងពេល ចុងសប្តាហ៍ ដែលជាការបង្ក្រាបដ៏សាហាវបំផុតចាប់តាំងពី រដ្ឋប្រហារយោធា ។

លោក Jean-Yves Le Drian រដ្ឋមន្រ្តីក្រសួងការបរទេសបារាំង បានថ្លែងថា “កងកម្លាំងសន្តិសុខនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឈានដល់ដំណាក់កាលថ្មីមួយ នៅក្នុងការប្រើអំពើហឹង្សាដែលបណ្តាលឱ្យស្លាប់ ហើយបានប្រើអាវុធប្រឆាំងនឹង ប្រជាជនដោយបានសម្លាប់មនុស្សជាង១០០នាក់រួមទាំងកុមារតូចៗផងដែរ” ។

ខណៈដែលការដាក់ទណ្ឌកម្មត្រូវបានសម្រេចរួចហើយ ជាមួយដៃគូអឺរ៉ុប និងអន្តរជាតិរបស់យើង … ខ្ញុំសូមអំពាវនាវឱ្យកងកម្លាំងមីយ៉ាន់ម៉ា ទាំងអស់បំបែកភាព ជាប់គាំងដែលពួកគេកំពុងដឹកនាំប្រទេសរបស់ខ្លួនបញ្ចប់អំពើហឹង្សា និងដោះលែងអ្នកទោស នយោបាយដោយគ្មានលក្ខខណ្ឌ និងជាបន្ទាន់ ដោយឈរលើ មាគ៌ានៃការសន្ទនាគ្នា ។

អង្គការសហប្រជាជាតិ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស១០៧នាក់ ក្នុងនោះមានកុមារ០៧នាក់ត្រូវបានសម្លាប់កាលពីថ្ងៃសៅ រ៍ខណៈដែលរបបនេះបានប្រារព្ធពិធីដ៏ធំមួយសម្រាប់ទិវាកងកម្លាំងប្រដាប់អាវុធ ដែលជាក្បួនព្យុហយាត្រាប្រចាំឆ្នាំដែលបង្ហាញពីសមត្ថភាពយោធារបស់ប្រទេសមីយ៉ាន់ម៉ា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top