ព័ត៌មានអន្តរជាតិ

ថៃស្នើឲ្យមីយ៉ានម៉ា កាត់បន្ថយ អំពើហិង្សា

បរទេស ៖ រដ្ឋមន្ត្រីការបរទេសថៃ លោក Don Pramudwinai បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសថៃ ទើបបានស្នើឲ្យ ប្រទេសមីយ៉ានម៉ា ធ្វើការកាត់បន្ថយអំពើហិង្សា ក្រោយមានការបង្ក្រាប ធ្វើឡើងដោយយោធា សម្លាប់ជនស៊ីវិល ជាង១០០នាក់ កាលថ្ងៃចុងសប្ដាហ៍ ។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Malay Mail នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសថៃ បានថ្លែងប្រាប់ថា ប្រទេសមីយ៉ានម៉ា បានទទួលស្គាល់សារនោះ ប៉ុន្តែនិយាយថា វាពឹងផ្អែកលើស្ថានភាព។
លោក Don Pramudwinai បានបន្តទៀតថា សន្តិភាព នៅក្នុងប្រទេសមីយ៉ានម៉ា នឹងជាគោលដៅចម្បងមួយ នៃកិច្ចប្រជុំកំពូលសមាគមអាស៊ាន នាពេលខាងមុខនេះ ប៉ុន្តែនៅពេលភ្លាមៗនេះ ក្រសួងការបរទេសថៃ មិនអាចទាក់ទង់សុំការអត្ថាធិប្បាយ បាននោះទេ ។

គួរបញ្ជាក់ថា ក្នុងអំពើហិង្សានៅមីយ៉ានម៉ា ជនស៊ីវិល តិចបំផុត៥១២នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងការតវ៉ាមានរយៈពេលជិតពីរខែមកនេះ ប្រឆាំងនឹងរដ្ឋប្រហារ ហើយនៅក្នុងចំណោមនោះ មាន១៤១នាក់ បានស្លាប់កាលពីថ្ងៃសៅរ៍ កន្លងទៅថ្មីៗនេះ៕ប្រែសម្រួល៖ប៉ាង កុង

To Top