Covid-19

ស្ដ្រីជនជាតិខ្មែរម្នាក់ អាយុ៥៦ឆ្នាំ បានស្លាប់ ដោយសារ ជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា តាមរបាយការណ៍ពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានស្ដ្រីជនជាតិខ្មែរ អាយុ៥៦ឆ្នាំ ដែលរស់នៅសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៦៖៥០នាទីល្ងាច។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល៕

គួរជម្រាបជូនផងដែរថា បើតាមក្រសួងសុខាភិបាល បានអោយដឹងថា មានអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ បានស្លាប់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ ។


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top