បរទេស៖ ក្រោយអង្គការសុខភាពពិភពលោក ចេញលទ្ធផលនៃការស៊ើបអង្កេតរបស់ខ្លួន ស្តីពីប្រភពជម្ងឺកូវីដ១៩នោះ សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចំនួន ១៣ផ្សេងទៀត បានអំពាវនាវឲ្យអង្គការនេះ រក្សាការត្រួតពិនិត្យមើលពីការ ចាប់ផ្តើមនៃជម្ងឺរាតត្បាតនេះ។
ប្រទេសនានា ដែលរួមមានទាំងអូស្ត្រាលី អង់គ្លេស កាណាដា និងកូរ៉េខាងត្បូង បានជំរុញឲ្យមានការស៊ើបអង្កេតជំហានទីពីរ និងបានបង្ហាញនូវក្តីព្រួយបារម្ភថា ប្រទេសចិនបានដកលាក់ទិន្នន័យសំខាន់ៗ ចំពោះមន្ត្រីស៊ើបអង្កេតរបស់ អង្គការសុខភាពពិភពលោក។
របាយការណ៍ដែលគេទន្ទឹងរង់ចាំ ជាយូរមកហើយ សរសេរដោយមន្ត្រីស៊ើបអង្កេត ចាត់តាំងដោយអង្គការសុខភាពពិភពលោក និងអ្នកវិទ្យាសាស្ត្រចិន គឺត្រូវបានបោះពុម្ពផ្សាយកាលពីថ្ងៃអង្គារ និងបាននិយាយថា ប្រភពនៃមេរោគ ដែលបានកើតមាននៅក្នុងប្រទេសចិន ក្នុងខែធ្នូឆ្នាំ២០១៩ ទំនងជាកើតមកពីកសិដ្ឋានចិញ្ចឹមសត្វ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
គួរបញ្ជាក់ថា ប្រទេសចិន បានរងការរិះគន់ពីសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត សម្រាប់ការលាក់បាំង ស្តីពីការរាតត្បាតនៃមេរោគកូរ៉ូណា និងសម្រាប់ការនិយាយដោយលាក់បាំង ចំពោះការផ្ទុះឆ្លងជាលើកដំបូង តែការចោទប្រកាន់តែត្រូវបាន ទីក្រុងប៉េកាំងច្រានចោល ៕
ប្រែសម្រួល៖ ប៉ាង កុង