ព័ត៌មានអន្តរជាតិ

UN ជំរុញឲ្យមីយ៉ាន់ម៉ា ចាត់វិធានការទប់ស្កាត់ កំពុងឲ្យមានសង្គ្រាមស៊ីវិល

" "

រ៉ងហ្គូន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ថា កាលពីថ្ងៃពុធទី ៣១ ខែមីនា បេ្រសិត របស់អង្គការសហប្រជាជាតិ (UN) ស្តីពីប្រទេសមីយ៉ាន់ម៉ា បានទទូចដល់ក្រុមប្រឹក្សាសន្តិសុខ ឲ្យចាត់វិធានការ នៅក្នុងវិបត្តិ ដែលកំពុងកើនឡើង របស់ប្រជាជាតិអាស៊ីមួយនេះ ដោយព្រមាន ពីហានិភ័យ នៃសង្គ្រាមស៊ីវិល និង “ការបង្ហូរឈាម” ដែលជិត មកដល់នៅពេលដែលរដ្ឋាភិបាល យោធាបង្ក្រាបយ៉ាងខ្លាំងដល់ក្រុមអ្នកគាំទ្រ លទ្ធិប្រជាធិបតេយ្យ ។

មនុស្សជាង៥២០នាក់ បានស្លាប់នៅក្នុងអំឡុងពេលការធ្វើបាតុកម្ម ជារៀងរាល់ថ្ងៃចាប់តាំងពីយោធា បានផ្តួលរំលំមេដឹកនាំជាប់ឆ្នោត លោកស្រី អ៊ុងសាន ស៊ូជីកាលពីថ្ងៃទី០១ ខែកុម្ភៈ ដោយបញ្ឈប់ការពិសោធ ដែលមានអាយុកាលមួយទសវត្សរ៍ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

" "

លោកស្រី Christine Schraner Burgener ប្រេសិតពិសេស បានប្រាប់ អង្គប្រជុំថា “ខ្ញុំសូមអំពាវនាវ ដល់ក្រុមប្រឹក្សានេះពិចារណា រាល់ឧបករណ៍ដែលមាន ដើម្បីចាត់វិធានការសមូហភាព និងធ្វើអ្វី ដែលត្រូវជាអ្វីដែលប្រជាជនមីយ៉ាន់ម៉ា សមនឹងទទួលបាន និងការពារកុំឱ្យមានមហន្តរាយ ច្រើនបែបនេះ” ។
លោកស្រីបានលើកឡើងថា លោកស្រីនៅតែបើកចំហសម្រាប់ការ សន្ទនាជា មួយរដ្ឋាភិបាលយោធា ប៉ុន្តែបានបន្ថែមថា “ប្រសិនបើយើងរង់ ចាំតែនៅពេលពួកគេត្រៀមខ្លួន ដែលនិយាយពីស្ថានភាព នៅលើដីនឹងកាន់តែអាក្រក់ ទៅជាការបង្ហូរឈាមមួយដែលជិតមកដល់ហើយ” ។

" "

គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃពុធ ក្រុមអ្នកច្បាប់របស់លោកស្រី អ៊ុងសាន ស៊ូជី បាននិយាយថា មេដឹកនាំដែលត្រូវគេបណ្តេញចេញមានសុខភាពល្អ ទោះបីជាមានការឃុំឃាំងអស់ រយៈពេល០២ខែក៏ដោយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top