អត្ថបទ

ឆ្នាំថ្មី ពន្ធថ្មី ក្រុមហ៊ុន Ford បញ្ចុះតម្លៃ រហូតដល់ $4,000!!!

ដោយយោងតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួល អត្រាអាករពិសេស លើមុខទំនិញ មួយចំនួនរបស់រដ្ឋាភិបាលកម្ពុជា និងសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា យើងសង្កេតឃើញថា មានក្រុមហ៊ុនរថយន្តមួយចំនួន បានអនុវត្តតាមអនុក្រឹត្យ ខាងលើដោយបានបញ្ចុះតម្លៃ ទៅលើរថយន្តរបស់ខ្លួន។

ទន្ទឹមជាមួយគ្នានេះដែរ ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្ដាច់មុខ នូវរថយន្ត Ford គ្រប់ប្រភេទ ដែលជាម៉ាកយីហោ រថយន្តឈានមុខគេ ក្នុងទីផ្សារប្រទេសកម្ពុជា បានសម្រេចអនុវត្ត ទៅតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក របស់រាជរដ្ឋាភិបាល ដោយបានធ្វើការ ប្រកាសបញ្ចុះតម្លៃ ទៅលើរថយន្ត Ford ជាច្រើនម៉ូឌែលរួមមាន៖

ចំពោះម៉ូឌែល 2021
Ford EcoSport ឆ្នាំ2021 តម្លៃចាស់ $29,900 មកត្រឹម $27,900

Ford Territory ឆ្នាំ2021 តម្លៃចាស់ $49,900 មកត្រឹម $46,900

Ford Everest Trend ឆ្នាំ2021 តម្លៃចាស់ $59,500 មកត្រឹម $57,500

Ford Everest 2.0L Bi-Turbo ឆ្នាំ2021 តម្លៃចាស់ $71,000 មកត្រឹម $68,500

ចំពោះម៉ូឌែល 2020
Ford EcoSport ឆ្នាំ 2020 តម្លៃចាស់ $29,900 មកត្រឹម $26,000

Ford Everest Trend ឆ្នាំ2020 តម្លៃចាស់ $59,500 មកត្រឹម $55,500

Ford Everest 2.0L Bi-Turbo ឆ្នាំ 2020 តម្លៃចាស់ $71,000 មកត្រឹម $67,000

ចឹងដឹងព័ត៍មាន និងប្រូម៉ូសិនថ្មីៗ ពីក្រុមហ៊ុន Ford សូមចុចតំណរភ្ជាប់ (Link) Telegram Channel https://t.me/FordCambodia នេះទាំងអស់គ្នា។

តាមរយៈការបញ្ចុះតម្លៃ រថយន្តថ្មីនេះ ជឿជាក់ថាកំណើន នៃការប្រើប្រាស់រថយន្តថ្មី នៅក្នុងប្រទេសកម្ពុជា នឹងមានការកើនឡើង នាពេលខាងមុខ បងប្អូនមួយចំនួននឹង ងាកពីការប្រើប្រាស់រថយន្ត ជជុះមួយទឹកពីស្រុកគេ មកប្រើប្រាស់រថយន្តថ្មី របស់ក្រុមហ៊ុន ដោយសារតែមានគុណ ប្រយោជន៍ជាច្រើន និងតម្លៃធូរថ្លៃជាងមុនច្រើន ដោយគម្លាតនៃការបញ្ចុះតម្លៃ គឺចាប់ពីចន្លោះ $2,000 ទៅ $4,000 ដុល្លាទៅតាមម៉ូឌែលនីមួយៗ ដែលនេះជាប្រយោជន៍ ដល់អ្នកប្រើប្រាស់ផ្ទាល់តែម្តង ក៏ដូចជាការលើកទឹកចិត្ត ដល់ប្រជាជនខ្មែរ ឲ្យងាកមកប្រើប្រាស់ នូវរថយន្តថ្មីផងដែរ។

ជាក់ស្តែងមានរថយន្ត Ford មួយម៉ូឌែលដែលមានតម្លៃ ប្រហាក់ប្រហែលទៅនឹង រថយន្តជជុះខ្លាំងមែនទែននោះ គឺរថយន្ត Ford EcoSport ដែលសម្រាប់តម្លៃថ្មី នៃរថយន្ត Ford EcoSport ឆ្នាំ 2020 គឺត្រឹមតែ $26,000 តែប៉ុណ្ណោះ រីឯតម្លៃថ្មីនៃរថយន្ត Ford EcoSport ឆ្នាំ 2021 គឺត្រឹមតែ $27,900 តែប៉ុណ្ណោះ។ តម្លៃត្រឹម 2ម៉ឺនជាងតែបងប្អូន អាចទិញរថយន្តថ្មី ដែលមានការធានាត្រឹមត្រូវ ពីក្រុមហ៊ុនរយៈពេល 3ឆ្នាំ ឬ100,000គីឡូម៉ែត្រ ដែលផ្តល់ជូននូវទំនុកចិត្ត សុវត្ថិភាព ផាសុកភាព សេចក្តីសុខផ្លូវចិត្ត និងអារម្មណ៍ស្រស់ស្រាយ ក្នុងពេលបើកបរ។

ផ្ទុយទៅវិញយើងសង្កេតឃើញថា រថយន្តជជុះមួយទឹកពីស្រុកគេ គឺគ្មានប្រវត្តិច្បាស់លាស់ និងគ្មានការធានាត្រឹមត្រូវ ដែលជាហេតុធ្វើឲ្យ ការប្រើប្រាស់របស់លោកអ្នក មិនសូវមានទំនុកចិត្ត ហើយបងប្អូនអាច នឹងជួបបញ្ហាជាច្រើនដូចជា៖ ការទិញប៉ះចំរថយន្តបុកប៉ះ ការសោ្ងប្តូរពណ៍ ការកាត់ត។ល។

ដូច្នេះបងប្អូនគួរតែ ងាកមកប្រើប្រាស់រថយន្តថ្មី ដើម្បីផ្តល់នូវទំនុកចិត្តក្នុងការបើកបរ លើសពីនេះទៅទៀតរាល់ការទិញរថយន្ត Ford ពីក្រុមហ៊ុនលោកអ្នកនឹងទទួលបានអត្ថប្រយោជន៍បន្ថែមដែលរួមមាន៖

-ការធានាផ្ទាល់ពីរោងចក្រ រយៈពេល 3ឆ្នាំ ឬ 100,000គីឡូម៉ែត្រ
-សេវាថែទំារថយន្តរយៈពេល 1ឆ្នាំ ឬ 20,000គីឡូម៉ែត្រ
-ជាពិសេស មានសេវាជួសជុល រថយន្តចល័ត២៤ម៉ោង ​ទូទាំងប្រទេស
-សេវាយករថយន្តចាស់ មកផ្លាស់ប្តូររថយន្តថ្មី (Trade-In Service)
-សេវាបង់រំលស់ គ្រប់ខេត្តក្រុង ប្រកបដោយទំនុកចិត្ត
-កាន់តែពិសេស លើសពីក្រុមហ៊ុនដ៏ទៃនោះ គឺការរៀបចំនូវដំណើរកំសាន្ត ជួនដល់អតិថិជន Ford ។

សម្រាប់ព័ត៍មានបន្ថែម សូមអញ្ជើញ ទៅកាន់អគារតាំងបង្ហាញ រថយន្ត Ford ដែលមានទីតាំងដូចជា៖
-អគារតាំងបង្ហាញ សាខាផ្លូវព្រះមុនីវង្ស ដែលស្ថិតនៅអគារលេខ 444 ផ្លួវព្រះមុនីវង្ស ជាប់ទូតវៀតណាម លេខទូរស័ព្ទទំនាក់ទំនង៖ 023 214 214
-អគារតាំងបង្ហាញ សាខាទឹកថ្លា ដែលស្ថិតនៅតាមបណ្តោយផ្លូវ ទៅព្រលានយន្តហោះ លេខទូរស័ព្ទទំនាក់ទំនង៖ 023 890 880
-អគារតាំងបង្ហាញ សាខាទួលសង្កែ ដែលស្ថិតនៅលើផ្លូវ 105 ជិតផ្សារសាំហាន់ លេខទូរស័ព្ទទំនាក់ទំនង៖ 078 990 800 | 087 990 800
-អគារតាំងបង្ហាញ សាខាខេត្តសៀមរាប ដែលស្ថិតនៅអគារលេខ 593 តាមបណ្តោយផ្លូវជាតិលេខ 6A លេខទូរស័ព្ទទំនាក់ទំនង៖ 063 766 661។

To Top