តៃវ៉ាន់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣ ខែមេសា ឆ្នំា២០២១ថា នៅថ្ងៃសៅរ៍នេះ ក្រុមអ្នកជួយសង្គ្រោះបានចាប់ផ្តើមរុះរើរទេះភ្លើង បន្ទាប់ពីជួបគ្រោះមហន្តរាយផ្លូវដែក ដ៏អាក្រក់បំផុតរបស់កោះតៃវ៉ាន់ ក្នុងពេលជាច្រើនទសវត្សដែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៥០នាក់ ហើយទង់ជាតិត្រូវបាន គេហោះត្រឹមពាក់កណ្ដាលដង នៅលើកោះមួយនេះដែលជាការកាន់ទុក្ខ ។
ក្រុមមន្រ្តីបានលើកឡើងថា ការប៉ះទង្គិចគ្នាយ៉ាងខ្លាំងកាលពីថ្ងៃសុក្រ គឺបណ្តាលមកពី នៅពេលដែលយានយន្តថែទាំផ្លូវដែក ដែលចតបានរអិលចុះជ្រោះ ហើយបានបរឡើងមកលើផ្លូវដែក ។
នៅលើរថភ្លើងមួយដែលផ្ទុកមនុស្ស ៥០០នាក់ នៅពេលចាប់ផ្តើមនៃថ្ងៃឈប់សម្រាក ដ៏វែងមួយនៅចុងសប្តាហ៍ បន្ទាប់មកបានបុកនឹងឡាន ដឹកទំនិញនៅពេលដែលរថយន្ត បានបើកចូលទៅផ្លូវរូងក្រោមដី ដ៏តូចចង្អៀតមួយក្បែរទីក្រុងឆ្នេរសមុទ្រ Hualien ។
ក្រុមរដ្ឋអាជ្ញាបានឲ្យដឹងថា ពួកគេកំពុងស្វែងរកដីកាចាប់ខ្លួន ចំពោះអ្នកបើកបររថយន្តដឹកទំនិញនោះ ៕