Covid-19

លោកវេជ្ជបណ្ឌិតព្រមានថា ត្រូវត្រៀមខ្លួនដើម្បីមើលអត្រាឆ្លងរាល់ថ្ងៃ ដែលអាចលោតពីរាប់សិបនាក់ ទៅរាប់រយក្នុងមួយថ្ងៃ បន្ទាប់ពីពិធីបុណ្យចូលឆ្នាំថ្មី

បរទេស៖ លោកវេជ្ជបណ្ឌិត Yong Poovorawan អ្នកវិទ្យាសាស្ត្រវីរុសដ៏ល្បីល្បាញ បានព្រមានរលកទី៣ ឬ ទី៤ នៃ Covid-19 អាចនឹងលេចចេញជាលទ្ធផលនៃ គោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការលើកទឹកចិត្តប្រជាជនឱ្យរីករាយ និងចំណាយច្រើនក្នុងអំឡុងពេល បុណ្យចូលឆ្នាំថ្មីនៅពេលខាងមុខនេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Yong Poovorawan បានមានប្រសាសន៍ថា «ត្រូវត្រៀមខ្លួនដើម្បីមើលអត្រាឆ្លងរាល់ថ្ងៃ ដែលអាចលោតពីរាប់សិប ទៅរាប់រយក្នុងមួយថ្ងៃ បន្ទាប់ពីពិធីបុណ្យបុណ្យចូលឆ្នាំថ្មី»។

យើងមានការមិនពេញចិត្ត ខ្លាំងពេកហើយនោះមានន័យថា យើងត្រូវខ្ជះខ្ជាយធនធានហិរញ្ញវត្ថុច្រើន សម្រាប់ការធ្វើតេស្តតាមដាននិងព្យាបាលជំងឺ។

លោកវេជ្ជបណ្ឌិតយ៉ុង ប្រធានមជ្ឈមណ្ឌលឧត្តមភាព ផ្នែកជីវសាស្រ្តគ្លីនិកនៅសាកលវិទ្យាល័យ ជូឡាឡុងកន កាលពីថ្ងៃអាទិត្យបានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោក ជាការឆ្លើយតបទៅនឹងរបាយការណ៍ នៃការឆ្លងមេរោគនៅក្នុងហាងស្រា នៅតំបន់ថុងឡកាលពីសប្តាហ៍មុន។ ភោជនីយដ្ឋាននិងរង្គសាលនៅថុងឡៅ ក្នុងតំបន់ Sukhumvit ទីក្រុងបាងកកគឺជាប្រភពនៃ ការឆ្លងនៃចង្កោមកាលពីឆ្នាំមុន ។

លោកវេជ្ជបណ្ឌិតយ៉ុង បន្ថែមថា វិធានការបន្ធូរបន្ថយនៅក្នុងតំបន់កម្សាន្ត គឺជាកត្តាចំបងនៅពេលមាន ការចម្លងកើតឡើងរហ័ស ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top