ព័ត៌មានជាតិ

ស្វែងរកអ្នកជំងឺ កូវីដ១៩ម្នាក់ ឈ្មោះ វ៉ា សុខហួ

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសស្វែង រកអ្នកជំងឺកូវីដ១៩ម្នាក់ឈ្មោះ វ៉ា សុខហួ ភេទស្រី អាយុ៣១ ឆ្នាំ នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយសារទាក់ទង មិនបាន ព្រោះសាម៉ីខ្លួន មិនផ្តល់ព័ត៌មានលំអិត។

យោងតាមលិខិត របស់សាលារាជធានីភ្នំពេញ ប្រកាសពីអត្តសញ្ញាណ អ្នកកើតជំងឺកូវីដ១៩ថ្មី៧៧នាក់ នាព្រឹកថ្ងៃ ៧ មេសា នេះបានឲ្យដឹងថា ស្រ្តី វ៉ា សុខហួ អាជ្ញាធរមូលដ្ឋាន និងក្រុមគ្រូពេទ្យពុំទាន់រកឃើញលំនៅដ្ឋាន និងពុំអាចទាក់ទង បានដោយសារសាម៉ីខ្លួន មិនបានផ្តល់ព័ត៌មានលំអិត ដូចជាលេខទូរស័ព្ទ និងអាសយដ្ឋានពិតប្រាកដ ដើម្បីបំពេញនៅលើទម្រង់ស្នើសុំ ធ្វើពិសោធន៍ រកមេរោគកូវីដ១៩ នៅពេលយកសំណាក ៕

To Top