ភ្នំពេញ ៖ ដោយអនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ បានបញ្ជាឲ្យប្រធានមន្ទីរទេ សចរណ៍រាជធានី-ខេត្ត ចុះបិទរមណីយដ្ឋាន ទេសចរណ៍នៅទូទាំងប្រទេស ជាបណ្ដោះអាសន្ន រយៈពេល១៤ចាប់ពីថ្ងៃទី ៧-២០ ខែមេសា ឆ្នាំ២០២១ ខាងមុខ ដើម្បីទប់ស្កាត់ការឆ្លង រាលដាលជំងឺកូរីដ-១៩។
យោងតាមលិខិតរបស់ ក្រសួងទេសចរណ៍ នាថ្ងៃទី៧ មេសា នេះបញ្ជាក់ថា «សូមធ្វើការណែនាំដល់មន្ទីរទេស ចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋាន ធ្វើការបិទរមណីយដ្ឋានទេសចរណ៍ គោលដៅទេស ចរណ៍ សហគមន៍ទេសចរណ៍ និងកន្លែងដែលមានសក្ដានុពលទេសចរណ៍ទូទាំងប្រទេស ជាបណ្ដោះអាសន្ន រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី៧-២០ ខែមេសា ឆ្នាំ២០២១»។
សូមរំលឹកថា កាលពីថ្ងៃទី៦ មេសា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការហាម ឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ ទូទាំងប្រទេសជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ-១៩៕