ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លា​ប់ ដោយសារព្យុះត្រូពិច ស៊ីក្លូន Seroja នៅឥណ្ឌូនេស៊ី កើនដល់ ១៧៤នាក់

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ថា ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ ដោយសារព្យុះត្រូពិច ស៊ីក្លូន Seroja កើតឡើងនៅខេត្ត East Nusa Tenggara ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់១៧៤នាក់ ។

លោក Doni Monardo ប្រធានទីភ្នាក់ងារបាននិយាយថា “តំបន់ជាច្រើន រងការបំផ្លិចបំផ្លាញ នោះគឺមាន តំបន់ Alor, Lembata និង Adonara ” ។

លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី បានសម្រេចកសាងទីតាំងថ្មី ដែលតំបន់ជាច្រើនបានរង នូវផលប៉ះពាល់ ដើម្បីឲ្យទីកន្លែង នៅមានសុវត្ថិភាព ជាមួយគ្នានេះដែរ មានការយល់ព្រម ពីសហគមន៍ក្នុងស្រុក ។

ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូមសាស្ត្រ បានឲ្យដឹងថា អាកាសធាតុអាក្រក់ខ្លាំង ដែលមានភ្លៀងធ្លាក់ចុះយ៉ាងគំហុគ ខ្យល់បោកបក់ខ្លាំង និងរលកសមុទ្រខ្ពស់ រហូតដល់៦ម៉ែត្រ ដែលបានកើតឡើង បន្ទាប់ពីមានព្យុះត្រូពិច ស៊ីក្លុន Seroja ដែលគួចចេញពីសមុទ្រ Savu ស្ថិតនៅភាគខាងត្បូង នៃខេត្ត East Nusa Tenggara ដែលបានកើនឡើងខ្លាំង នៅថ្ងៃទី០៥ ខែមេសា៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top