បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថា អង្គការមូលនិធិរូបិយបណ្ណវត្ថុអន្តរជាតិ IMF និងធនាគារពិភពលោក World Bank បានចេញសេចក្តីអំពាវនាវមួយរួមគ្នាដើម្បីប្តេជ្ញាចិត្តក្នុងការសហការគ្នា ក្នុងការរក្សាឲ្យបានផលប៉ះពាល់ ដោយសារកូវីដតិចតួចបំផុតនិងធ្វើយ់ាងណាធានាឲ្យបាន នូវការចែកចាយវ៉ាក់សាំង ដោយមានប្រសិទ្ធភាពនិងស្មើភាពគ្នា។
គណកម្មការថ្នាក់រដ្ឋមន្ត្រីនៃ ក្រុមប្រឹក្សារួមគ្នានៃ ធនាគារពិភពលោក World Bank និងមូលនិធិរូបិយបណ្ណវត្ថុអន្តរជាតិ IMF បានបញ្ជាក់ទៀតដែរថា ការដឹកជញ្ជូនវ៉ាក់សាំងតាមកាលកំណត់ដោយសុវត្ថិភាព និងប្រសិទ្ធភាពនៅទូទាំងប្រទេសទាំងឡាយ លើលោកគឺជាកត្តាដ៏សំខាន់ក្នុងការនាំឲ្យយើងអាចឈានទៅដល់ ការបញ្ចប់ការរាតត្បាតលើកនេះ បានជាពិសេសចំពោះកូវីដពូជក្លាយថ្មី។
គណកម្មការដដែលនេះក៏បាននិយាយទៀតដែរថាពួកយើងបានស្នើសុំទៅដល់ធនាគារពិភពលោកនិងមូលនិធិអន្តរជាតិនេះផងដែរក្នុងការកំណត់យកមេរៀនជាច្រើនដែលយើងបានរៀនសូត្រពីបញ្ហាលើកនេះហើយនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នាសម្រាប់ជំងឺរាតត្បាតណាមួយទៀតដែលអាចកើតឡើងនាពេលអនាគតហើយក្នុងពេលនេះផងដែរក្នុងការកសាងប្រព័ន្ធសុខាភិបាលដ៏រឹងម៉ាំសម្រាប់សកលលោកឲ្យបានរួចរាល់ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី