តូក្យូ ៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga បានឲ្យដឹងនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាល របស់លោកបានសម្រេចចិត្ត បញ្ចេញទឹកកខ្វក់វិទ្យុសកម្ម នៅខេត្តហ្វូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ ចំពេលមានការប្រឆាំង ក្នុងស្រុក និងអន្តរជាតិ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។
លោកនាយករដ្ឋមន្រ្តី បានធ្វើសេចក្តីប្រកាសនេះ បន្ទាប់ពីបានកោះប្រជុំរដ្ឋមន្រ្តីពាក់ព័ន្ធ ដើម្បីធ្វើជាផ្លូវការ នូវផែនការ ដើម្បីបញ្ចេញទឹកវិទ្យុសកម្ម ដែលប្រមូលបាននៅរោងចក្រ នុយក្លេអ៊ែរមួយចូល ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។
រោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ាដាយឈី បាននិងកំពុងផលិត ទឹក ដែលមានជាតិវិទ្យុសកម្មយ៉ាង ច្រើនចាប់តាំងពីមានឧប្បត្តិហេតុ កើតឡើងដោយសារវាត្រូវការទឹក ដើម្បីធ្វើឱ្យរ៉េអាក់ទ័រត្រជាក់ ។
ប្រតិបត្តិកររោងចក្រ ថាមពលអគ្គីសនីទីក្រុងតូក្យូ បានឲ្យដឹងថា វានឹងចំណាយ ពេលប្រហែលពីរឆ្នាំ សម្រាប់ការចាប់ផ្តើមដំណើរការ។
ទឹកត្រូវបានបន្សុទ្ធ ដោយប្រើប្រព័ន្ធកែច្នៃរាវកម្រិតខ្ពស់ ដើម្បីលុបចោលភាពកខ្វក់ភាគច្រើន ។ ទោះយ៉ាងណាអ្វីៗ ដូចជាសារធាតុគីមី tritium ពិបាកក្នុងការច្រោះខ្លាំងណាស់ ៕
ដោយ ឈូក បូរ៉ា