ព័ត៌មានជាតិ

ក្រសួងសុខាភិបាល សន្យាថា មិនបណ្តោយឲ្យជំងឺកូវីដ-១៩ ត្រួតត្រាប្រជាពលរដ្ឋឡើយ

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានថ្លែងថា មិនត្រូវបណ្តោយឲ្យជំងឺកូវី ដ-១៩ មកត្រួតត្រាប្រជាពលរដ្ឋ ចាំបាច់ត្រូវគ្រប់គ្រងវាឲ្យបាន ក្នុងពេលឆាប់ៗខាងមុខនេះ។

តាមរយៈសារតេឡេក្រាម នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ចូលឆ្នាំនៅផ្ទះ សម្រាប់អបអរឆ្នាំថ្មី ២០២១ ដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ ឲ្យបានក្នុងពេលឆាប់ៗនេះ។

លោកស្រី មានប្រសាសន៍ថា «ឆ្នាំនេះ គឺជាឆ្នាំដែលយើងកំពុងធ្វើការ ដោយមិនគិតពីការនឿយហត់ ទាំងយប់ ទាំងថ្ងៃ ដើម្បីដើរចេញពីប្រអប់ កូវីដ-១៩។ មិនទាន់ហួសពេលនៅឡើយទេ ដែលយើងអាចរួមគ្នាធ្វើសកម្មភាព និងឆ្លើយ តបជាមួយគ្នាឥឡូវនេះ ដើម្បីឆាប់ទទួលបានជីវិតធម្មតាថ្មីរបស់យើង ហើយមិនត្រូវបណ្តោយឲ្យមេរោគចង្រៃនេះ (កូវីដ) វាត្រួតត្រាយើងបានឲ្យសោះ យើងចាំបាច់ត្រូវតែគ្រប់គ្រងវាឲ្យបានក្នុងពេលឆាប់ៗខាងមុខនេះ! អនុវត្តវិធានការ ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងការពារ កូវីដ-១៩ + ចូលឆ្នាំនៅផ្ទះ = ឈ្នះកូវីដ-១៩»៕

To Top