ព័ត៌មានជាតិ

សម្តេច ស ខេង ចុះសួរសុខទុក្ខកងកម្លាំង និងពិនិត្យទីតាំងបិទខ្ទប់ ក្នុងភូមិសាស្ត្រ​ ខណ្ឌចំនួន៣ នៅរាជធានីភ្នំពេញ

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានអញ្ជើញចុះសួរសុខទុក្ខកងកម្លាំង និងពិនិត្យមើលទីតាំងបិទខ្ទប់ ក្នុងភូមិសាស្ត្រខណ្ឌចំនួន៣ នៅរាជធានីភ្នំពេញ ព្រមទាំង ប្រគល់ថវិកា និងអំណោយមួយចំនួនទៀត។

ទីតាំង សម្ដេចក្រឡាហោម ស ខេង ចុះសួរសុខទុក្ខកងកម្លាំង និងពិនិត្យទីតាំងបិទខ្ទប់ ក្នុងភូមិសាស្ត្រខណ្ឌ ចំនួន៣ រួមមាន ៖ ខណ្ឌសែនសុខ នៅសង្កាត់អូរបែកក្អម ,ខណ្ឌមានជ័យ នៅសង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ និងសង្កាត់ស្ទឹងមានជ័យទី៣ ,ខណ្ឌពោធិ៍សែនជ័យ នៅសង្កាត់កាកាបទី១ សង្កាត់កាកាបទី២ និងសង្កាត់ចោមចៅទី១។

សូមជម្រាបថា សម្ដេចក្រឡាហោម ស ខេង ចុះសួរសុខទុក្ខកងកម្លាំង និងពិនិត្យទីតាំងបិទខ្ទប់ ក្នុងភូមិសាស្ត្រខណ្ឌ ចំនួន៣ ដោយមានការចូលរួម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំង អ្នកពាក់ព័ន្ធមួយចំនួនទៀត ផងដែរ៕

To Top