កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២១នេះ មានកិត្តិយស សូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ និងឃុំស្វាយទាប ស្រុកចំការលើ និងបងប្អូនរស់នៅ ក្នុងខេត្តកំពង់ចាម អំពីករណីរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០២ករណី នៅខេត្តកំពង់ចាម៖
១- ឈ្មោះ ហូ ហ៊ា ភេទប្រុស អាយុ ៣២ឆ្នាំ សញ្ញាតិខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅបច្ចុប្បន្ន
រស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
២- ឈ្មោះ កែន សំអាត ភេទស្រី អាយុ ២៦ឆ្នាំ សញ្ញាតិខ្មែរ មុខរបរ កម្មការីនីរោងចក្រនៅរោងចក្រ ហ្វជូណាន នៅត្រពាំងថ្លឹង ផ្លូវវេងស្រេង រាជធានីភ្នំពេញ មានទីលំនៅបច្ចុប្បន្នរស់នៅថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្កកំពង់ចាម។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានបង្ហាញអំពីប្រវត្តិ នៃការធ្វើដំណើរមួយចំនួន របស់អ្នកជំងឺកូវីដ១៩ ទាំងពីរនាក់នេះផងដែរ និងអំពាវនាវដល់អ្នកពាក់ព័ន្ធ នឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរ មូលដ្ឋានជាបន្ទាន់ ៕