ព័ត៌មានជាតិ

លិខិតមួយចំនួន​ បញ្ជាក់ពីស្ថាប័ន គឺសមត្ថកិច្ច មិនបន្តឲ្យធ្វើដំណើរឡើយ

ភ្នំពេញ៖ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះលិខិតមួយចំនួន ដែលបញ្ជាក់ពីស្ថាប័ន ដើម្បីស្នើសុំបញ្ជាក់ ក្នុងការធ្វើដំណើរ បំពេញការងារចាំបាច់ផ្សេងៗ គឺសមត្ថកិច្ចនៅតាមគោលដៅ មិនបន្តអនុញ្ញាត ឲ្យធ្វើដំណើរទៀតឡើយ។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោកគឹម សន្តិភាពបានឲ្យដឹងដែរថា រាល់ការធ្វើដំណើរ ត្រូវបានហាមឃាត់ លើកលែងតែករណីចាំបាច់បំផុត និងមានការអនុញ្ញាត​ ពីសមត្ថកិច្ចប្រចាំ នៅគោលដៅប៉ុណ្ណោះ៕

To Top