បរទេស៖ បុគ្គលិកពេទ្យជាង ១០០ នាក់នៅមន្ទីរពេទ្យរដ្ឋ ជាច្រើនត្រូវបានបង្ខំឱ្យដាក់ខ្លួន ឱ្យនៅដាច់ដោយឡែក (ធ្វើចត្តាឡីស័ក) បន្ទាប់ពីអ្នកជំងឺ មិនបានបង្ហាញថា ពួកគេបានឆ្លងវីរុស។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា មន្ទីរពេទ្យ Khon Kaen កាលពីថ្ងៃសុក្របានបញ្ជា ឱ្យបុគ្គលិកពេទ្យចំនួន ១០៥ នាក់ ត្រូវធ្វើការចត្តាឡីស័កជាបន្ទាន់។
លោកស្រីវេជ្ជបណ្ឌិត Nataya Mills ប្រធានមន្ទីរពេទ្យ Khon Kaen បាននិយាយថា “ បុគ្គលិកទាំងនេះបានទាក់ទង ជាមួយអ្នកជំងឺ Covid-19 ដូច្នេះពួកគេត្រូវបានគេចាត់ ជាក្រុមដែលមានហានិភ័យខ្ពស់ ហើយចាំបាច់ ត្រូវធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ” ។
លោកស្រីបាននិយាយថា មន្ទីរពេទ្យត្រូវបានបង្ខំឱ្យបញ្ឈប់ ការទទួលករណីយោង ដែលត្រូវបានបញ្ជូន ហើយក៏បានបិទបន្ទប់ធំ សម្រាប់ទទួលអ្នកជំងឺចំនួនពីរ និងសាលទទួលអ្នកជំងឺកុមារមួយ ជាបណ្តោះអាសន្នផងដែរ៕
ប្រែសម្រួលៈ ណៃ តុលា