ព័ត៌មានជាតិ

ក្រសួងព័ត៌មាន ណែនាំឱ្យផ្អាកផ្សព្វផ្សាយ គ្រឿងស្រវឹង គ្រប់ប្រភេទ អំឡុងពេលបិទខ្ទប់ ភ្នំពេញ និងក្រុងតាខ្មៅ

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ស្នើឱ្យម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ តាមអនឡាញទាំងអស់ ត្រូវធ្វើការផ្អាកផ្សព្វផ្សាយ គ្រឿងស្រវឹង នៅក្នុងអំឡុង ពេលអនុវត្តសេចក្ដីសម្រេច របស់រាជរដ្ឋា ភិបាលស្ដីពី ការបិទខ្ទប់ភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល ដើម្បីទប់ស្កាត់ការ រាលដាលជំងឺឆ្លង កូវីដ-១៩។

ថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំ ឲ្យផ្អាកលក់គ្រឿង ស្រវឹង នៅទូទាំងប្រទេស ក្នុងអំឡុង ពេលបិទខ្ទប់ ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ចាប់ពីថ្ងៃទី ១៤ដល់ ២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ ឆ្នាំ២០២១ ក្នុងគោលបំណង ការពារអាយុជីវិត របស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងរក្សាបាននូវ សណ្តាប់ធ្នាប់ សាធារណៈទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ឈានទៅបញ្ចប់ព្រឹត្តិការណ៍ថ្ងៃទី២០កុម្ភៈឆ្នាំ២០២១ នៅក្នុងពេលឆាប់ៗ ខាងមុខនេះ ។

យោងតាមលិខិតរបស់ ក្រសួងព័ត៌មាន នាថ្ងៃទី១៩ មេសា នេះ លោក ខៀវ កាណារីទ្ធ បានបញ្ជាក់ថា «ក្រសួងព័ត៌មា នសូមធ្វើការណែនាំឱ្យម្ចាស់ ស្ថានីយវិទ្យុ ទូរទស្សន៍គ្រប់ប្រព័ន្ធ និងប្រព័ន្ធ ផ្សព្វផ្សាយ តាមអនឡាញទាំងអស់ផ្អាក ការផ្សព្វផ្សាយគ្រឿង ស្រវឹងគ្រប់ប្រភេទ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣០ខែមេសាឆ្នាំ២០២១» ៕

To Top