ភ្នំពេញ ៖ អនុគណៈកម្មការ ស្រាវជ្រាវជំងឺកូវីដ១៩ បានប្រកាសឲ្យដឹងថា មានអ្នកជំងឺកូវីដ១៩ បានទៅចាក់វ៉ាក់សាំង នៅក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដែលមានទីតាំងស្ថិតនៅគារលេខ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅកាន់ទីតាំងខាងលើនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ មេត្តាប្រញាប់ ទៅធ្វើតេស្ត រកមេរោគកូវីដ១៩ ។
ដោយឡែកចំពោះទីតាំងធ្វើតេស្ត មាននៅវិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក, មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, ផ្លូវឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣, មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ) ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ ដោយឡែក និង យកចិត្តទុកដាក់ តាមដានសុខភាព របស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃ ដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែង មានហានិភ័យនេះ ៕