Covid-19

ឥណ្ឌា កំពុងប្រឈមនឹង វិបត្ដិជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ ខ្វះទាំងគ្រែសម្រាប់អ្នកជំងឺ 

ញូវដេលី៖ ករណីជំងឺកូវីដ-១៩ ប្រចាំថ្ងៃរបស់ឥណ្ឌា បានកើនឡើងដល់ចំនួន ២៧៣,៨១០ នៅថ្ងៃច័ន្ទនេះ នៅពេលដែលប្រព័ន្ធសុខាភិបាលចុះខ្សោយ ក្រោមទំងន់របស់អ្នកជំងឺ ដែលនាំមកនូវការឆ្លងសរុបជិតស្មើ នឹងសហរដ្ឋអាមេរិកដែលជាប្រទេសដែលរងគ្រោះខ្លាំង ជាងគេនៅលើពិភពលោក។

មន្ទីរពេទ្យរបស់ប្រទេសឥណ្ឌា កំពុងតស៊ូជាមួយនឹងកង្វះគ្រែមន្ទីរពេទ្យ និងការផ្គត់ផ្គង់អុកស៊ីសែន ខណៈការឆ្លងបានឆ្លងលើសចំនួន ១៥ លាននាក់ ដែលស្ថិតនៅលំដាប់ទី ២ បន្ទាប់ពីសហរដ្ឋអាមេរិក។  ការស្លាប់របស់ប្រទេសនេះពីជំងឺកូវីដ-១៩ បានកើនឡើងដល់ចំនួន ១,៦១៩ នាក់ សរុបរហូតដល់ទៅ ១៧៨,៧៦៩ នាក់។

បណ្តាញសង្គមត្រូវបានជន់លិច ដោយប្រជាជនត្អូញត្អែរអំពីកង្វះគ្រែសម្រាកព្យាបាល និងអុកស៊ីសែន និងថ្នាំព្យាបាល និងក្រុមពលរដ្ឋដែលចែកចាយលេខទូរស័ព្ទជំនួយ និងការគាំទ្រស្ម័គ្រចិត្ត។

ការរិះគន់បានបង្ហាញអំពីរបៀប ដែលរដ្ឋបាលរបស់នាយករដ្ឋមន្រ្តីលោក ណារិនដ្រា ម៉ូឌី បានដោះស្រាយរលកនៃការរាតត្បាតជាលើកទីពីររបស់ប្រទេសឥណ្ឌា ដោយមានពិធីបុណ្យសាសនា និងការប្រមូលផ្តុំគ្នានៃការបោះឆ្នោតត្រូវបានចូលរួមដោយមនុស្សរាប់លាននាក់។

មេដឹកនាំសភាលោក Rahul Gandhi ដែលបានថ្លែងសុន្ទរកថាប្រឆាំងនឹងការបោះឆ្នោតកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះដែរនោះបានលើកឡើងកាលពីថ្ងៃអាទិត្យថា លោកនឹងផ្អាកការប្រមូលផ្តុំគ្នាជាសាធារណៈរបស់លោកទាំងអស់នៅ West Bengal ដែលកំពុងស្ថិតនៅក្នុងការបោះឆ្នោត។

រដ្ឋធានីញូវដែលីរបស់ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យបានជំរុញឱ្យរដ្ឋាភិបាលសហព័ន្ធផ្តល់គ្រែមន្ទីរពេទ្យបន្ថែមទៀត ដើម្បីដោះស្រាយវិបត្តិសុខភាព។  សមាគមទីផ្សារធំៗ ជាច្រើននៅក្នុងទីក្រុង ដែលស្ថិតក្នុងចំណោមប្រទេស ដែលរងគ្រោះខ្លាំងជាងគេបានប្រកាសថា ពួកគេនឹងបិទផ្សាររបស់ពួកគេរហូតដល់ថ្ងៃទី ២៥ ខែមេសា៕ដោយ ឈូក បូរ៉ា

To Top