ព័ត៌មានអន្តរជាតិ

រដ្ឋបាលខេត្តកំពង់ចាម ប្រកាសអំពីករណី រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន៤នាក់ ទៀត នៅស្រុកស្រីសន្ធរ ៣នាក់ និងស្រុកចំការលើ ១នាក់

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១នេះ បានប្រកាសរកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ០៤នាក់ទៀត ក្នុងនោះ៖១-ឈ្មោះ ស៊ុយ វ៉ាន់ណៃ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ២-ឈ្មោះ ឃាង សុខណា ភេទស្រី អាយុ ២៧ឆ្នាំ នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ៣-ឈ្មោះ ហូ ណាវ ភេទស្រី អាយុ ២៦ឆ្នាំ នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ៤-កុមារី សៅ គឹមហ័រ អាយុ ៨ឆ្នាំ នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ ។

ក្រោយពេលរដ្ឋបាលខេត្ត ទទួលលទ្ធផលបញ្ជាក់ ពីវិទ្យាស្ថានសុខភាពសាធារណៈពីករណ៍វិជ្ជមានកូវីដ-១៩ លើអ្នកជំងឺកូវីដ-១៩ ទាំង០៤នាក់ រដ្ឋបាលខេត្កកំពង់ចាម បានចាត់ឱ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បានបញ្ជូនអ្នកជំងឺពីមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត មកសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នក ដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងករណីនេះបន្ថែមទៀត។

ជាមួយគ្នានេះ ខណ:ដែលរដ្ឋបាលខេត្តកំពង់ចាម កំពុងបន្តស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ទាំង០៤នាក់ខាងលើបន្ថែមទៀត ក៏សូមអំពាវនាវ ដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាពនិងយកសំណាក នៅមន្ទីរពេទ្យ បង្អែក ដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ, ភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ និងបងប្អូនកម្មករ កម្មការិនី មិត្តភ័ក្ត្រអ្នកជំងឺខាងលើ ដែលធ្លាប់ប្រាស្រ័យ ទំនាក់ទំនង ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវវិធានការ ការពារដោយឡែក អនុវត្តឱ្យបានខ្ជាប់ខ្លួន នូវវិធានការការពារ ដោយឡែក បងប្អូនដែលមានហានិភ័យខ្ពស់ ពាក់ព័ន្ធនឹងអ្នកជំងឺខាងលើ ត្រូវតែអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមការណែនាំ របស់មន្ត្រី សុខាភិបាលប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ ឱ្យជៀសផុតពីជំងឺនេះ ។

To Top