ព័ត៌មានជាតិ

ករណីស្លាប់ស្រ្តី ជនជាតិខ្មែរ អាយុ៥៧ឆ្នាំ ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ មិនមែនស្លាប់ដោយសារ ជំងឺកូវីដ-១៩

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានឲ្យដឹងថា ស្ដ្រីជនជាតិខ្មែរម្នាក់ អាយុ៥៧ឆ្នាំ រស់នៅឃុំសង្កែសាទរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានស្លាប់ដោយសារ គ្រោះថ្នាក់ចរាចណ៍ ប៉ះទង្គិចក្បាលធ្ងន់ធ្ងរ មិនមែនស្លាប់ដោយសារជំងឺកូវីដ-១៩ទេ ។

នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ៕

To Top