ព័ត៌មានអន្តរជាតិ

លោក Putin ព្រមានបណ្តា ប្រទេស​លោកខាងលិច ដោយអះអាងថា ជាអ្នករៀបចំរដ្ឋប្រហារ នៅបេឡារូស

បរទេស ៖ ទូរទស្សន៍ BBC ចេញផ្សាយ នៅថ្ងៃពុធនេះបានឲ្យដឹងថា ប្រធានាធិបតី នៃប្រទេសរុស្សី លោក Vladimir Putin បានធ្វើការសេចក្តី ថ្លែងការណ៍មួយ ដែលព្រមានត្រង់ៗ ទៅកាន់បណ្តាប្រទេសលោកខាងលិច ដោយហៅសកម្មភាព របស់ពួកគេគឺហួសកម្រិតបន្ទាត់ក្រហម និងបានថ្កោលទោសផង ចំពោះផែនការធ្វើរដ្ឋប្រហារ នៅក្នុងប្រទេសបេឡារូស។

ការប្រកាសព្រមានថា បានធ្វើឡើងនៅក្រោយពេលដែលភាពតានតឹង រវាងប្រទេសរុស្សីនិងលោកខាងលិច បានកើនឡើងកំដៅជាពិសេសបញ្ហាព្រំដែន អ៊ុយក្រែន និងបញ្ហាមេបក្សប្រឆាំង ដែលកំពុងជាប់ឃុំខ្លួន នៅក្នុងទីក្រុងមូស្គូ ផងនោះ។

សេចក្តីថ្លែង ការណ៍ របស់លោកប្រធានាធិបតីនេះផងដែរ ក៏ត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីគាំទ្រទៅដល់ជំហ របស់លោកប្រធានាធិបតីបេឡារូស ដែលបច្ចុប្បន្នកំពុងប្រឈម មុខទៅនឹងការ តវ៉ាប្រឆាំងដ៏ធំមួយ ពីសំណាក់ពលរដ្ឋរបស់ខ្លួន។

គួររំលឹកដែរថា កាលពីថ្ងៃទី១៧ ខែមេសាកន្លងមកអជ្ញាធរ នៃប្រទេសបេឡារូសបានប្រកាសថា បានធ្វើការបំផ្លាញផែនការ ធ្វើរដ្ឋប្រហារមួយ ដែលមានគោលបំណង ធ្វើឃាតប្រធានាធិបតីបេឡារូស ហើយវាគឺជាផែនការដែលមានការគាំទ្រ ដោយសហរដ្ឋអាមេរិកផងដែរ ដោយក្នុងនោះទីភ្នាក់ងារស៊ើបការណ៍ពិសេស របស់រុស្សីបានធ្វើការចាប់ឃាត់ខ្លួនជនជាតិ បេឡារូសចំនួន២នាក់ដែលពាក់ព័ន្ធនឹងសកម្មភាព
នេះ ៕

ប្រែសម្រួល៖ស៊ុនលី

To Top