បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុនផលិតផលជីវៈគិមី និងវ៉ាក់សាំងរបស់ប្រទេសអេហ្ស៊ីបមួយ ដែលមានឈ្មោះថា VACSERA បានឈានទៅដល់ការ ចុះកិច្ចព្រមព្រៀងជាមួយនឹង ក្រុមហ៊ុនផលិតវ៉ាក់សាំង Sinovac របស់ចិនដើម្បីអាចទទួលយកសិទ្ធ ក្នុងការផលិតវ៉ាក់សាំងនេះនៅក្នុងប្រទេស។
ពិធីចុះហត្ថលេខាដែលត្រូវបាន ធ្វើឡើងក្រោមវត្តមានអធិបតីភាព របស់លោកនាយករដ្ឋមន្ត្រីអេហ្ស៊ីប Mostafa Madbouly ដោយមានលោករដ្ឋមន្ត្រីក្រសួងការបរទេសអេហ្ស៊ីប Hala Zayed និងអគ្គរដ្ឋទូតចិនប្រចាំនៅអេហ្ស៊ីបលោក Liao Liqiang ជាអ្នកចុះហត្ថលេខា។

លោក Madbouly បានសំដែងនៅសេចក្តីអរគុណចំពោះលោក Liao ចំពោះគាំទ្រដ៏មានតម្លៃរបស់ចិន សម្រាប់អេហ្ស៊ីបជាពិសេស លើកិច្ចការងារប្រយុទ្ធប្រឆាំងនឹងកូវីដ ហើយបញ្ជាក់ថា វាគឺជាកិច្ចការងារដ៏សំខាន់បំផុត ដែលបានផ្តល់ឧិកាសឲ្យអេហ្ស៊ីប ក្នុងការក្លាយជាអ្នកផលិតវ៉ាក់សាំង Sinovac។
លោកនាយករដ្ឋមន្ត្រី ក៏បាននិយាយដែរថា លោកនឹងរំពឹងទុកថានឹងចាប់ផ្តើម អនុវត្តកិច្ចការងារនេះ និងកិច្ចព្រមព្រៀងដើម្បីដំណើរការ ផលិតវ៉ាក់សាំងនេះឲ្យបានឆាប់បំផុត តាមដែលអាចធ្វើទៅបាន ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
