ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ក្នុងប្រតិបត្តិការ ចុះពិនិត្យតាមគោលដៅបិទខ្ទប់ នាថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ក៏បានក្រើនរំលឹក និងណែនាំ ដល់កងកម្លាំង ដែលឈរជើងបំពេញភារកិច្ច តាមគ្រប់គោលដៅ ត្រូវប្រកាន់ខ្ជាប់ នូវវិន័យរបស់កងកម្លាំង នគរបាលជាតិ និងវិធានសុខាភិបាល គឺត្រូវពាក់ម៉ាស របាំងមុខជាប់ជាប្រចាំ ពាក់ស្រោមដៃ ពេលអនុវត្តភារកិច្ច ពិសេស នៅពេលពិនិត្យឯកសារ ពាក់ព័ន្ធរបស់ប្រជាពលរដ្ឋ ។
ខាងក្រោមនេះ ជាកម្រងរូបភាព នៃសកម្មភាព អភិបាលខេត្តព្រះសីហនុ និងកងកម្លាំង ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ ចូលរួមបិទខ្ទប់ និងល្បាត ក្នុងក្រុងព្រះសីហនុ នៅព្រឹកថ្ងៃ២៣ ខែមេសា ឆ្នាំ២០២១៕