ហ្សឺណែវ ៖ ទីប្រឹក្សាវ៉ាក់សាំង របស់អង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវ នៅថ្ងៃព្រហស្បតិ៍ទី២២ ខែមេសា ដើម្បីទទួលបានទិន្នន័យបន្ថែម អំពីអត្រានៃការកកឈាម ចំពោះអ្នកដែលបានទទួលវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ AstraZeneca នៅខាងក្រៅអឺរ៉ុប ។
ក្រុមអ្នកជំនាញខាងប្រឹក្សា យុទ្ធសាស្ត្រ របស់អង្គការសុខភាពពិភពលោក (SAGE) ស្តីពីការចាក់ថ្នាំបង្ការ បានធ្វើបច្ចុប្បន្នភាព ការណែនាំរបស់ពួកគេ ស្តីពីការប្រើប្រាស់ថ្នាំការពារមេរោគ ដោយសរសេរឡើងវិញ នូវផ្នែកនៃការប្រុងប្រយ័ត្ន ចំពោះទិន្នន័យពីអឺរ៉ុប ស្តីពីការកកឈាម។
ទីភ្នាក់ងារអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “អង្គការសុខភាពពិភពលោក បន្តគាំទ្រដល់ការសន្និដ្ឋានថា អត្ថប្រយោជន៍នៃវ៉ាក់សាំងទាំងនេះ មានច្រើនជាងហានិភ័យ” ។
កាលពីថ្ងៃទី ៧ ខែមេសា SAGE បានឲ្យដឹងថា ការផ្សារភ្ជាប់គ្នារវាងការ ការពារឈាមកក និងការកកឈាម របស់វ៉ាក់សាំង AstraZeneca គឺអាចជឿទុកចិត្តបាន ប៉ុន្តែមិនបានបញ្ជាក់នោះទេ ដែលគូសបញ្ជាក់ថា ការកើតឡើងគឺកម្រមានណាស់ ៕
ដោយ ឈូក បូរ៉ា