ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៥នាក់ ជាក្រុមគ្រួសារអ្នកជំងឺកូវីដ ១៩ ឈ្មោះ ខៀវ ដាឡៃ នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ

កំពង់ចាម ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០២១នេះ បានប្រកាស រកឃើញវិជ្ជមានកូវីដ-១៩ ចំនួន០៥នាក់ ជាក្រុមគ្រួសារអ្នកជំងឺកូវីដ ១៩ ឈ្មោះ ខៀវ ដាឡៃ រស់នៅនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ។

ទន្ទឹមនឹងនេះ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់សាធារណជន បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ និងបងប្អូនរស់នៅក្នុង ខេត្តកំពង់ចាម អំពីករណីរកឃើញ វិជ្ជមានកូវី៥-១៩ ចំនួន ០៥នាក់ ដែលជាក្រុមគ្រួសារបស់អ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ ក្នុងនោះ៖

១-ឈ្មោះ ខៀវ ដាលីន ភេទស្រី អាយុ ៣២ឆ្នាំ ត្រូវជាបងស្រី អ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ ។
២-ឈ្មោះ ខៀវ ឈាងម៉ៃ ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវជាប្អូនប្រុស អ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ ។
៣-ឈ្មោះ ខៀវ ម៉េងស្រួយ ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវជាប្អូនប្រុស អ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ ។
៤-ឈ្មោះ ហោ គឹមលន ភេទស្រី អាយុ ៤៨ឆ្នាំ ត្រូវជាម្តាយ អ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ ។
៥-ឈ្មោះ ខ្ញុំ សុខខេង ភេទស្រី អាយុ ១៨ខែ ត្រូវជាកូនអ្នកជំងឺកូវីដ-១៩ ឈ្មោះ ខៀវ ដាឡៃ ។

សូមបញ្ជាក់ថា បន្ទាប់ពី រដ្ឋបាលខេត្តកំពង់ចាម បានទទួលលទ្ធផលបញ្ជាក់ពីវិទ្យាស្ថាន សុខភាពសាធារណៈពីករណីវិជ្ជមានកូវីដ-១៩ លើអ្នកជំងឺទាំង០៥នាក់ នោះ រដ្ឋបាលខេត្តកំពង់ចាម បានចាត់ឱ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺ ពីមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្ត មកសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នឹងករណីនេះបន្ថែមទៀត ៕

To Top